
Django គឺជាផ្នែកទន់ពិសេសម្យ់ាងដែលនៅក្នុងនោះមានក្បួនខ្នាតជាច្រើនអនុញ្ញាតអោយយើងយកមកប្រើក្នុងការសរសេរកម្មវិធីគេហទំព័រជាភាសា Python ។ និយាយរួម ជាភាសាអង់គ្លេស Django គឺជា web framework សំរាប់បង្កើតកម្មវិធីគេហទំព័រជាភាសា Python បានគ្រប់បែបយ៉ាងទាំងអស់។
អាស្រ័យហេតុនេះ យើងចាំបាច់ត្រូវមានផ្នែកទន់នៃភាសា Python នេះនៅក្នុងកំព្យូទ័រយើងជាមុនសិន ទើបអាចតំលើងផ្នែកទន់ Django យកមកប្រើប្រាស់បាន។ ហើយដើម្បីទាញយកនិងតំលើងផ្នែកទន់ Python ចុងក្រោយគេ យើងគ្រាន់តែចូលទៅកាន់គេហទំព័រដែលមានអាស័យដ្ឋាន https://www.python.org/downloads/ គឺជាការស្រេច។ តែបើយើងមានផ្នែកទន់ Python នៅក្នុងកំព្យូទ័រយើងរួចជាស្រេចទៅហើយ យើងមិនចាំបាច់ធ្វើអ្វីទៀតឡើយ។
យ៉ាងណាម៉ិញ ដើម្បីទាញយកនិងតំលើងផ្នែកទន់ Django ចុងក្រោយគេ យើងគ្រាន់តែសរសេរនៅលើបង្អួចខ្មៅដូចខាងក្រោមនេះ គឺជាការស្រេច។
python -m pip install Django
ក្រោយពីផ្នែនទន់ Django ត្រូវបានតំលើងរួចហើយ យើងអាចផ្តៀងផ្ទាត់មើលថា តើវាអាចដំណើរការទៅបានយ៉ាងល្អឬយ៉ាងណានោះ ដោយសរសេរបញ្ជាមួយចំនួននៅលើបង្អួចខ្មៅដូចខាងក្រោយនេះ៖
python import django print(django.get_version())