នៅក្នុងចំណោម ផ្នែកទន់ដែលជា web framework សំរាប់ភាសា Python, CherryPy ជាកញ្ចប់នៃក្បួនខ្នាតទាំងឡាយ ដែលអាចអនុញ្ញាតអោយយើងរៀនបង្កើតកម្មវិធីគេហទំព័រផ្សេងៗ តែក្នុងរយៈពេលយ៉ាងខ្លីមួយ ពីព្រោះក្រុមការងារដែលបានបង្កើតផ្នែកទន់នេះ ប្រកាន់យកទស្សនៈ «អប្បបរិមានិយម» ដែលភាសាអង់គ្លេសហៅថា minimalism ដែលជាទស្សនៈប្រកាន់យកចំនួនយ៉ាងតិចបំផុត បើអាចធ្វើទៅបាន នៅក្នុងការធ្វើអ្វីមួយ។ អាស្រ័យហេតុនេះហើយបានជា CherryPy ជាកញ្ចាប់មួយ ដែលមានក្បួនខ្នាតស្ថិតក្នុងកំរឹតអប្បបរិមា និងដែលជាប្រការធ្វើអោយយើងចំណាយពេលយ៉ាងខ្លីបំផុត ក្នុងការរៀនបង្កើតកម្មវិធីគេហទំព័រ បើប្រៀបធៀបទៅនឹង web framework ផ្សេងៗទៀត។
យ៉ាងណាម៉ិញ ដើម្បីតំលើងកញ្ចប់ CherryPy នេះនៅក្នុងកំព្យូទ័រឬនៅលើ server ណាមួយ យើងគ្រាន់តែសរសេរបញ្ជានៅលើបង្អួចខ្មៅដូចខាងក្រោមនេះ គឺជាការស្រេច៖
pip install cherrypy
បន្ទាប់ទៀត ដើម្បីសាកល្បងមើលថា តើកញ្ចប់ CheeryPy ពិតជាអាចដំណើរការប្រកបដោយជោគឬយ៉ាងណានោះ យើងត្រូវសរសេរនៅលើបង្អួចខ្មៅថា៖
python -m cherrypy.tutorial.tut01_helloworld
ហើយបើយើងឃើញលទ្ធផលដូចនៅក្នុងរួបខាងក្រោមនេះ បានន័យថា ផ្នែកទន់ CherryPy ត្រូវបានដំឡើង និងអាចដំណើរការប្រកបដោយជោគជ័យ៕