ជាទូទៅ ហេតុផលដែលបង្ករអោយមានហេតុការណ៍ JavaScript កើតមានឡើងនៅក្នុង browser អាចបណ្តាលមកពីការចុចរូបនានានៅលើ browser ជាដើម។ ឧទាហរណ៍ បើសិនជាយើងចុចរូបប៊ូតុងណាមួយនៅលើ brower ហេតុការណ៍មួយមានឈ្មោះថា onclick នឹងកើតមានឡើងនៅក្នុង browser ។ ក៏ប៉ុន្តែ បើយើងមិនមានប្រតិកម្មអ្វីនោះទេ ហេតុការណ៍នោះនឹងបាត់ទៅវិញដោយឯកឯង។
នៅក្នុងស្ថានភាពជាក់ស្តែង គេតែងតែទាញយកផលប្រយោជន៍ពីហេតុការណ៍ JS ទាំងឡាយ ដោយការសរសេរកូដបង្កើតកម្មវិធីផ្សេងៗ យកទៅភ្ជាប់ជាមួយនឹងហេុតការណ៍ទាំងនោះ។ ហើយនៅពេលដែលហេតុការណ៍ទាំងនោះកើតមានឡើងម្តងៗ កម្មវិធីជាប់នឹងហេតុការណ៍ទាំងនោះ នឹងត្រូវដំណើរការដោយស្វ័យប្រវត្តិ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
<!DOCTYPE html>
<html>
  <head>
    <link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
  </head>
  <body style="font:14px/1.5 'Odor Mean Chey'">
  <input onclick="myFunction()" type="button" value="ប៊ូតុងចុច" />
    
  </body>
</html>
នៅលើបន្ទាត់លេខ 7 គឺជាការបង្កើតធាតុ HTML មួយដែលជាប៊ូតុងចុច។ ហើយនៅក្នុងកូដនៃការបង្កើតប៊ូតុងចុចនោះ ការសរសេរថា onclick="myFunction()" គឺជាការភ្ជាប់ហេតុការណ៍ «onclick» ទៅនឹងក្បួនមួយមានឈ្មោះថា myFunction() ។ ជាលទ្ធផល នៅពេលដែលហេតុការណ៍ onclck កើតមានឡើង គឺនៅពេលដែលប៊ូតុងនោះត្រូវបានចុច ក្បួនឈ្មោះ myFunction នឹងត្រូវយកទៅប្រើជាស្វ័យប្រវត្តិ ដែលនឹងធ្វើអោយផ្ទាំងបង្ហាញព័ត៌មានមួយលេចឡើង។
យ៉ាងណាម៉ិញ ក្បួននិងឬវិធីផ្សេងៗ ដែលត្រូវយកទៅភ្ជាប់ជាមួយនឹងហេតុការណ៍ JS ត្រូវគេអោយឈ្មោះថាជា ក្បួនឬវិធីឆ្លើយតបហេតុការណ៍ (event handler) ។
ក្រៅពីហេតុការណ៍ onclick នេះ នៅមានហេតុការណ៍ JS ជាច្រើនទៀត ដែលអាចកើតមានឡើង នៅក្នុងកាលទេសខុសៗគ្នា មានដូចជា ហេតុការណ៍ onmouseover ដែលកើតមានឡើងពីធាតុ HTML ណាមួយ នៅពេលដែលសញ្ញាព្រួញរបស់ mouse នៅលើធាតុនោះ និងហេតុការណ៍ onkeydown ដែលកើតមានឡើងនៅពេលដែលខ្ទង់ណាមួយរបស់កំព្យូទ័រត្រូចបានចុចជាដើម៕
| ហេតុការណ៍ | កើតឡើង | 
|---|---|
| onchange | នៅពេលធាតុ HTML ណាមួយត្រូវបានផ្លាស់ប្តូរ | 
| onclick | នៅពេលធាតុ HTML ណាមួយត្រូវបានចុច | 
| onmouseover | នៅពេលសញ្ញាព្រួញនៃ mouse ស្ថិតនៅលើធាតុ HTML | 
| onmouseout | នៅពេលសញ្ញាព្រួញនៃ mouse ត្រូវបានអូសចេញពីធាតុ HTML | 
| onkeydown | នៅពេលខ្ទង់កំព្យូទ័រណាមួយត្រូវបានចុច | 
| onload | នៅពេល browser ត្រូវបានបើករួចរាល់ | 


 
 
 
 
 












