ហេតុការណ៍​ & ក្បាច់រចនា

ហេតុការណ៍ JS ក៏​ជា​កត្តា​មួយ​ដ៏​សំខាន់​ផង​ដែរ ក្នុង​ការរចនា​ទំព័រ HTML ទាំងឡាយ​អោយ​កាន់​តែ​មាន​ភាព​រស់​រវើក​ថែម​ទៀត​។ ពោល​គឺ​យើង​អាច​សរសេរ​កូដ​ភ្ជាប់​ទៅ​នឹង​ហេតុការណ៍​ផ្សេង​ៗ ក្នុង​គោល​បំណង​ផ្លាស់​ប្តូរ​សភាព​របស់​ទំព័រ HTML ទាំងនោះ ដោយ​ការផ្លាស់ប្តូរ​តំលៃ CSS របស់​វា នៅ​ពេល​ដែល​ហេតុការណ៍​ណា​មួយ​បាន​កើត​ឡើង​ ដូចជា​ហេតុការណ៍ onclick ជាដើម​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖
<!DOCTYPE html>
<html>
  <hea>
    <link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
  </hea>
  <body style="font:14px/1.5 'Odor Mean Chey'">
    <input onclick="myFunction()" type="button" value="ដូរពណ៌" />
    <input type="color" id="favcolor"  value="#ff0000">
    
  </body>
</html>

នៅ​លើ​បន្ទាត់​លេខ 8 គឺ​ជា​ការបង្កើត​ប៊ូតុង​ចុច​ជ្រើសរើស​យក​ពណ៌​មួយ ដែល​មាន​អត្តសញ្ញាណ​ជា "favcolor" ។

នៅ​លើ​បន្ទាត់​លេខ 11 គឺ​ជា​ការយក​វិធី​មាន​ស្រាប់​ឈ្មោះ getElementById នៅ​ក្នុង​ភាសា JS យក​មក​ប្រើ ដើម្បី​ចំលង​យក​លេខ​កូដ​របស់​ពណ៌​ដែល​ត្រូវ​បាន​ជ្រើសរើស​នៅ​លើ​ប៊ូតុង​ចុច​ជ្រើសរើស​យក​ពណ៌​។

នៅ​លើ​បន្ទាត់​លេខ 12 គឺ​ជា​ការយក​វិធី​មាន​ស្រាប់​មួយ​ទៀត​ឈ្មោះ getElementsByTagName ក្នុង​គោលបំណង​យក​ពណ៌​ដែល​ត្រូវ​បាន​ជ្រើស​រើស​នោះ យក​ទៅ​ដូរ​ពណ៌​អោយ​ផ្ទៃ​ browser ទាំងមូល​។

ជាលទ្ធផល នៅ​ពេល​ដែល​ទំព័រ HTML ខាង​លើ​នេះ​ត្រូវ​បាន​បើក​ឡើង ដែល​ធ្វើ​អោយ​កម្មវិធី​ខាង​លើ​នេះ​ដំណើរការ យើង​អាច​ចុច​ប៊ូតុង​ជ្រើសរើស​យក​ពណ៌​ណា​ក៏បាន​ដែរ ដើម្បី​ដូរ​ពណ៌​ផ្ទៃ​របស់ browser ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង «ដូរពណ៌» តែ​ប៉ុណ្ណោះ​៕