នៅក្នុងភាសា PHP ដែនកំណត់ត្រូវចែកចេញជា ៣ ប្រភេទគឺ ដែនកំណត់ក្រៅ (global scope) ដែនកំណត់ក្នុង (local scope) និង ដែនកំណត់ថេរ (static scope) ។
ដែនកំណត់ក្រៅ គឺជាទីកន្លែងនៅខាងក្រៅក្បួន ហើយបណ្តាអថេរទាំងឡាយណាដែលត្រូវបានបង្កើតឡើងនៅក្នុងដែនកំណត់ក្រៅ នឹងមិនអាចត្រូវយកទៅប្រើនៅក្នុងក្បួនដែលជាដែនកំណត់ក្នុងបានឡើយ។ ចំណែកឯដែនកំណត់ថេរ វិញ គឺជាទីកន្លែងមួយទៀតនៅក្នុងក្បួន ដែលអថេរទាំងឡាយត្រូវបានបង្កើតឡើងដោយមានពាក្យពិសេសថា static នៅពីមុខ។
មួយវិញទៀត អថេរស្ថិតក្នុងដែនកំណត់ថេរ នឹងមិនត្រូវលុបចេញវិញដោយស្វ័យប្រវវត្តិឡើយ នៅពេលដែលក្បួនត្រូវយកទៅប្រើរួចហើយនោះ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
នៅក្នុងកម្មវិធីខាងលើនេះ យើងឃើញថាអថេរឈ្មោះ $width នៅក្នុងដែនកំណត់ក្រៅនិងអថេរឈ្មោះ $width នៅក្នុងដែនកំណត់ក្នុង គឺជាអថេរពីរខុសគ្នា ទោះបីជាវាមានឈ្មោះដូចគ្នាក៏ដោយ គឺដូចគ្នានឹងអថេរនៅក្នុងភាសា JS ដែរ។ តែភាពខុសគ្នារវាងភាសាទាំងពីរនេះគឺថា នៅក្នុងភាសា PHP អថេរនៅក្នុងដែនកំណត់ក្រៅ មិនអាចត្រូវបានយកទៅប្រើនៅក្នុងដែនកំណត់ក្នុងបានឡើយ។
ហើយបើនិយាយពីរឿងដែនកំណត់ថេរនៅក្នុងភាសា PHP វិញ គឺជារឿងថ្មីមួយ សំរាប់អ្នកមកពីភាសា JS ។ ជាក់ស្តែង អថេរឈ្មោះ $time នៅក្នុងកម្មវិធីខាងលើ មិនត្រូវបានលុបចេញពីសតិរបស់កំព្យូទ័រឡើយ នៅពេលដែលក្បួនឈ្មោះ myFunc1 ត្រូវបានយកទៅប្រើម្តងរួចហើយ ព្រោះអថេរនេះត្រូវបានបង្កើតឡើងនិងទុកនៅក្នុងដែនកំណត់ថេរនៅក្នុងក្បួននេះ។ ហើយនៅពេលដែលក្បួន myFunc1 ត្រូវយកទៅប្រើជាលើកទី ២ តំលៃលេខចាស់របស់អថេរ $time ដែលជាលទ្ធផលពីការយកក្បួន myFunc1 មកប្រើនៅលើកទី ១ ត្រូវបានយកមកប្រើ។
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ភាសា PHP ផ្តល់មធ្យោបាយអោយយើងមួយចំនួន ក្នុងការយកអថេរនៅក្នុងដែនកំណត់ក្រៅ មកប្រើនៅក្នុងដែនកំណត់ក្នុងបានដែរ។ មធ្យោបាយទាំងនោះគឺការប្រើប្រាស់បញ្ជា global និងសំណុំមានស្រាប់ $GLOBALS ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖