នៅក្នុងការសរសេរកម្មវិធីគេហទំព័រ មានពេលខ្លះយើងចង់កែឬបំប្លែងទិន្នន័យប្រភេទផ្សេងៗ អោយទៅជាទិន្នន័យក្នុងប្រភេទដែលយើងត្រូវការក្នុងការដោះស្រាយបញ្ហា។ ឧទាហរណ៍ យើងចង់កែទិន្នន័យដែលជាពាក្យ "999" អោយទៅជាលេខ 999 ។ មានន័យថា យើងចង់កែពាក្យ "999" ដែលមានប្រភេទជាប្រយោគនៅក្នុងភាសា PHP អោយទៅជាលេខ 999 មានប្រភេទជាចំនួនគត់នៅក្នុងភាសា PHP ។ ការធ្វើដូចនេះ ភាសាអង់គ្លេសហៅថា type casting ដែលអាចត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
នៅក្នុងកម្មវិធីខាងលើនេះ ការកែទិន្នន័យដែលជាពាក្យថា «999» អោយទៅជាលេខ 999 ត្រូវធ្វើឡើងដោយសរសេរថា (int) ។ លើសពីនេះទៀត ក្រៅពីការកែអោយទៅជាចំនួនគត់ យើងអាចកែទិន្នន័យទាំងឡាយ អោយទៅជាទិន្នន័យមានប្រភេទផ្សេងៗ ដូចខាងក្រោមនេះ៖
- (int), (integer) - កែអោយទៅជាចំនួនគត់
- (bool), (boolean) - កែអោយទៅជាតក្កវត្ថុ
- (float), (double), (real) - កែអោយទៅជាចំនួនពិត
- (string) - កែអោយទៅជាប្រយោគ
- (array) - កែអោយទៅជាកំរង
- (object) - កែអោយទៅជាវត្ថុ
- (unset) - កែអោយទៅជា NULL
យ៉ាងណាម៉ិញ ដើម្បីធ្វើការផ្ទៀងផ្ទាត់មើលពីប្រភេទនៃទិន្នន័យផ្សេងៗ យើងអាចយកក្បួនមានស្រាប់មួយចំនួនដូចខាងក្រោមនេះមកប្រើ៖
- is_int() - បញ្ជាក់ពីប្រភេទចំនួនគត់
- is_float() - បញ្ជាក់ពីប្រភេទចំនួនពិត
- is_bool() - បញ្ជាក់ពីប្រភេទតក្កអថេរ
- is_string() - បញ្ជាក់ពីប្រភេទប្រយោគ
- is_array() - បញ្ជក់ពីប្រភេទកំរង
- is_object() - បញ្ជាក់ពីប្រភេទវត្ថុ