ស្រដៀងនឹងភាសា JS ដែរ ប្រភេទនៃទិន្នន័យនៅក្នុងភាសា PHP មានដូចខាងក្រោមនេះ៖
- ចំនួនគត់ (Integer)
- ចំនួនពិត (Float)
- តក្កអថេរ (Boolean)
- មោឃៈអថេរ (NULL)
- ប្រយោគ (String)
- កំរង (Array)
- វត្ថុ (Object)
- ធនធាន (Resource)
នៅក្នុងកម្មវិធីខាងលើនេះ យើងសង្កេតឃើញថា ចំណុចខុសគ្នារវាងភាសា PHP និងភាសា JS ក្នុងការយកទិន្នន័យសិស្សមកប្រើ គឺនៅក្នុងភាសា PHP ការយកទិន្នន័យសិស្ស (instance data) មកប្រើត្រូវធ្វើឡើងដោយប្រើប្រាស់ប្រមាណសញ្ញា -> ចំណែកឯនៅក្នុងភាសា JS គឺត្រូវប្រើប្រមាណសញ្ញាចុច «.» ។ យើងនឹងធ្វើការសិក្សាពីការបង្កើតថ្នាក់និងវត្ថុយ៉ាងលំអិតនៅពេលខាងមុខនេះ៕