ក៏ប៉ុន្តែ ភាសា JS ក៏ផ្តល់លទ្ធភាពអោយយើងផងដែរ ក្នុងការជំនួសវិធីមានស្រាប់ទាំងនោះ ដោយវិធីឆ្លើយតបហេតុការណ៍របស់យើងផ្ទាល់តែម្តង ក្នុងករណីចាំបាច់ទាំងឡាយមានដូចជាការហាមឃាត់មិនអោយវិធីមានស្រាប់នាំ browser ចូលទៅកាន់អាស័យដ្ឋានរបស់តំណរភ្ជាប់ណាមួយជាដើម។
យ៉ាងណាម៉ិញ ការជំនួសវិធីមានស្រាប់ទាំងនោះ ត្រូវធ្វើឡើងដោយយកវិធីឈ្មោះ preventDefault() មកប្រើតាមរយវត្ថុកើតឡើងពីហេតុការណ៍។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
<!DOCTYPE html>
<html>
<head>
<link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
</head>
<body style="font:14px/1.5 'Odor Mean Chey'">
<a id="mylink" href="http://khmerjs.org/">តំណរភ្ជាប់ទៅកាន់គេហទំព័រ Khmer.js</a>
<script>
function validate(e) {
e.preventDefault();
alert('វិធីឆ្លើយតបហេតុការណ៍មានស្រាប់សំរាប់តំណរភ្ជាប់ត្រូវបានហាមឃាត់!!');
}
var alink = document.getElementById("mylink");
alink.addEventListener("click", validate);
</script>
</body>
</html>
នៅលើបន្ទាត់លេខ 12 ការសរសេរថា e.preventDefault() គឺជាការយកវិធីមានស្រាប់ឈ្មោះ preventDefault() មកប្រើតាមរយវត្ថុនៃហេតុការណ៍ e ដើម្បីហាមឃាត់ការយកវិធីឆ្លើយតបហេតុការណ៍មានស្រាប់មកប្រើសំរាប់ធ្វើអោយមានតំណរភ្ជាប់។ ជាលទ្ធផល តំណរភ្ជាប់ត្រូវកាត់ផ្តាច់៕














