កន្លងមក យើងបានដឹងពីរបៀបបង្កើតផ្លូវចូលទៅកាន់ឯកសារទាំងឡាយ ដែលមាននៅក្នុងផ្នែកបង្ហាញ (view) ក្នុងគោលបំណងតំរូវអោយផ្នែកបង្ហាញ រៀបចំបញ្ចូនព័ត៌មានដែលមាននៅក្នុងឯកសារទាំងនោះ ទៅកាន់ browser របស់អ្នកចូលមើលគេហទំព័រ។
ក៏ប៉ុន្តែ នៅក្នុងកម្មវិធីគេហទំព័រជាក់ស្តែង និយ័តករ (controller) មិនត្រឹមតែមាននាទីជាអ្នកធ្វើផ្លូវទៅកាន់ឯកសារមាននៅក្នុងផ្នែកបង្ហាញ (view) តែប៉ុណ្ណោះទេ និយ័តករ ក៏មានមុខងារបញ្ជូនទិន្នន័យទទួលបានមកពីផ្នែកទិន្នន័យ (model) ទៅកាន់ផ្នែកបង្ហាញផងដែរ ដើម្បីអោយផ្នែកចុងក្រោយនេះ យកទិន្នន័យទាំងនោះទៅរៀបចំបង្កើតជាព័ត៌មាននៃទំព័រនានា ដើម្បីបញ្ជូនទៅកាន់ browser របស់អ្នកចូលមើលគេហទំព័រ។ ហើយការបញ្ជូនទិន្នន័យពីនិយ័តករ ទៅកាន់ឯកសារនៅក្នុងផ្នែកបង្ហាញ ត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
<?php
Route::get('/', function () {
return view('welcome');
});
Route::get('post', function () {
//ឧទហរណ៍នៃទិន្នន័យបានមកពីផ្នែកទិន្នន័យ (model)
$content = ['title'=>'កម្មវិធី Laravel','author'=>'Sokhavuth','text'=>'អត្ថបទព័ត៌មាន'];
return view('post',['content'=>$content]);
});
?>
<!DOCTYPE html>
<html>
<head>
</head>
<body style="font:14px/1.5 'Odor Mean Chey'">
ចំណងជើងៈ <?php echo $content['title']; ?>
អ្នកនិពន្ធៈ <?php echo $content['author']; ?>
អត្ថបទៈ <?php echo $content['text']; ?>
</body>
</html>
នៅក្នុងកម្មវិធីខាងលើនេះ ការបញ្ជូនទិន្នន័យដែលមានប្រភេទជាសំណុំទិន្នន័យ (associative array) ឈ្មោះ $content ទៅអោយឯកសារឈ្មោះ post.php នៅក្នុងផ្នែកបង្ហាញ (view) ត្រូវធ្វើឡើងនៅលើបន្ទាត់លេខ 10 ក្នុងឯកសារនៃផ្នែកធ្វើផ្លូវ (routing) ។
ចំណែកឯការទទួលយកទិន្នន័យនោះវិញ ត្រូវធ្វើឡើងនៅក្នុងឯកសារឈ្មោះ post.php នៃផ្នែកបង្ហាញ (view) នៅលើបន្ទាត់លេខ ,9,10,11 ។
ចំណែកឯការទទួលយកទិន្នន័យនោះវិញ ត្រូវធ្វើឡើងនៅក្នុងឯកសារឈ្មោះ post.php នៃផ្នែកបង្ហាញ (view) នៅលើបន្ទាត់លេខ ,9,10,11 ។















