Constant ក៏មានលក្ខណៈស្រដៀងនឹងអថេរដែរ ខុសគ្នានៅត្រង់ថា ឈ្មោះរបស់ constant គ្មានសញ្ញា $ នៅខាងមុខឡើយ ហើយ នៅពេលត្រូវបានបង្កើតរួចហើយ តំលៃរបស់ constant នឹងមិនអាចត្រូវដោះដូរបានឡើយ។ មួយវិញទៀត ក្រោយពីត្រូវបង្កើតឡើងរួចហើយ constant អាចត្រូវយកទៅប្រើនៅក្នុងដែនកំណត់ណាក៏បានដែរ។
ដើម្បីបង្កើត constant យើងចាំបាច់យកក្បួនមានស្រាប់ឈ្មោះ define() មកប្រើ ដោយធ្វើដូចខាងក្រោមនេះ៖
នៅក្នុងកម្មវិធីខាងលើនេះ យើងសង្កេតឃើញថា ក្បួនមានស្រាប់ឈ្មោះ define() ត្រូវការដំណឹងចំនួន ៣ ក្នុងការបង្កើត constant ។ ដំណឹងទីមួយគឺជាឈ្មោះរបស់ constant ដែលត្រូវបង្កើត ដែលភាគច្រើនគេនិយមសរសេរជាអក្សរធំ ដំណឹងទី ២ គឺជាតំលៃរបស់ constant និងដំណឹងមិនចាំបាច់ទី ៣ ដែលជាតក្កអថេរ ture ឬ false ប្រើសំរាប់កំណត់អោយឈ្មោះជាអក្សរតូចរបស constant ខុសពីឈ្មោះជាអក្សរធំឬយ៉ាងណានោះ៕