​ទិន្នន័យ​​​នៃទំរង់បែបបទ

នៅ​ក្នុង​កម្មវិធី CherryPy ការទទួល​យក​ទិន្នន័យ​បញ្ជូន​មក​ពី​ទំរង់​បែបបទ​ផ្សេង​ៗ​ ក៏​មិន​ខុស​គ្នា​ពី​ការស្រង់​យក​ទិន្នន័យ​ពី parameter ទាំងឡាយ ដែល​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នឹង​អាស័យដ្ឋាន​របស់​ទំព័រ​នានា​ឡើយ​។ ពោល​គឺ​ទិន្នន័យ​ទាំងនោះ​នឹង​ត្រូវ​ស្រង់​យក​មក​អោយ​ parameter ​មាន​ឈ្មោះ​ដូច​គ្នា​នៃ​វិធី​ដែល​ត្រូវ​យក​មក​ប្រើ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖
import cherrypy

class FormData(object):
  @cherrypy.expose
  def index(self):
    return """
    <html>
      <head></head>
      <body>
        
</body> </html> """ @cherrypy.expose def greet(self,gender,name): if(gender == "male"): title = "លោក elif(gender == "female"): title = "កញ្ញា" return 'សួស្តី'+ title + ' ' + name + '!' if __name__ == '__main__': cherrypy.quickstart(FormData())

នៅ​ពេល​ដែល​យើង​ដំណើរការ​កម្មវិធី​ខាង​លើ​នេះ និង​បើក browser ចូល​ទៅ​កាន់​ទំព័រ​ដើម​របស់​វា ដែល​មាន​អាស័យដ្ឋាន​ជា http://localhost:8080/ វិធី​ឈ្មោះ index នៅ​ក្នុង​ថ្នាក់​មេ នឹង​ត្រូវ​យក​មក​ប្រើ ដែល​ជា​ប្រការ​ធ្វើ​អោយ​ទំរង់​បែបបទ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដូច​នៅ​ក្នុង​រូប​ខាង​លើ​នេះ​។ ហើយ​បើ​យើង​លប់​អ្វី​ៗ​នៅ​ក្នុង​ទំរង់​បែបបទ​នោះ​ចៅល​ទាំងអស់ ព្រម​ទាំង​សរសេរ​បញ្ចូល​ទិន្នន័យ​ថ្មី​ដូច​នៅ​ក្នុង​រូប​ខាង​លើ​នេះ រួច​ចុច​បញ្ជូន​ទិន្នន័យ​ថ្មី​នេះ​ទៅ​អោយ​ server វិធី​ឈ្មោះ greet នឹង​ត្រូវ​យក​មក​ប្រើ ហើយ​ទិន្នន័យ​ទាំងនោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​អោយ parameter មាន​ឈ្មោះ​ដូច​គ្នា​នៅ​ក្នុង​វិធី​ឈ្មោះ greet នោះ ដែល​នឹង​សរសេរ​បង្ហាញ​ព័ត៌មាន​នៅ​លើ browser ដូច​នៅ​ក្នុង​រូប​ខាង​ក្រោម​នេះ៖


មួយវិញ​ទៀត យើង​សង្កេត​ឃើញ​ថា ទិន្នន័យ​របស់​ទំរង់បែពបទ ដែល​ត្រូវ​បញ្ជូន​អោយ​ទៅ server នោះ​ ត្រូវ​បាន​លេច​ចេញ​ឡើង​ជា​ប្រភេទ​ parameter ភ្ជាប់​ទៅ​នឹង​អស័យដ្ឋាន​របស់​ទំព័រ​ដែល​ត្រូវ​បើក​មើល​។ ប្រការ​នេះ​ក៏​មក​ពី​ទំរង់​បែបបទ​ដែល​ត្រូវ​បង្កើត​នោះ ប្រើប្រាស់​វិធី GET ក្នុង​ការបញ្ជូន​ទិន្នន័យ​។ ក៏ប៉ុន្តែ បើ​សិន​ជា​យើង​មិន​ចង់​អោយ​គេឃើញ​ទិន្នន័យទាំងនោះ​ទេ យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់​វិធី​ឈ្មោះ POST នៅ​ក្នុង​ទំរង់​បែបបទ​ខាង​លើ​។ តែ​យើង​ត្រូវ​ចាំ​ថា ការប្រើប្រាស់​វិធី​ឈ្មោះ GET ឬ​វិធី​ឈ្មោះ POST នឹង​មិន​ធ្វើ​អោយ​កម្មវិធី CherryPy ​ផ្តល់​លទ្ធផល​ខុស​​គ្នា​ឡើយ​៕