អថេរ & ឈ្មោះ

កម្មវិធី​ជា​ភាសា PHP ក៏​ដូច​ជា​កម្មវិធី​ជា​ភាសា JS នៅ​លើ browser ដែរ គឺ​សុទ្ធតែ​អាច​ដំណើរការ​នៅ​លើ​ទំព័រ HTML ។ ក៏ប៉ុន្តែ ភាព​ខុស​គ្នា​រវាង​ភាសា​ទាំងពីរ​នេះ​គឺ​ថា កម្មវិធី​ជា​ភាសា PHP ដំណើរការ​នៅ​លើ​ server ។ ពោល​គឺ​នៅ​ពេល​ដែល​មាន​សំណើរ​សុំ​បើក​ទំព័រ​ណាមួយ server នឹង​ស្រង់​យក​ឯកសារ​ដែល​ជា​ទំព័រ​នោះ​ពី​មូលដ្ឋាន​ទិន្នន័យ​នៅ​លើ server ហើយ​បញ្ជូន​ឯកសារ​នោះ​ទៅ​អោយ​ផ្នែក​ទន់​បកប្រែ​ភាសា PHP (Interpreter) អនុវត្ត​បញ្ជា​ជា​ភាសា PHP ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ឯកសារ​នោះ រួច​បក​ប្រែ​អោយ​ទៅ​ជា​ភាសា HTML ដើម្បី​បញ្ជូន​អោយ​ទៅ browser របស់ client ដែល​នឹង​បក​ប្រែ​ជា​បន្តទៀត​ពី​ភាសា HTML អោយ​ទៅ​ជា​អត្ថបទ​ព័ត៌មាន​ធម្មតា​បង្ហាញ​នៅ​លើ​ផ្ទៃ browser ។

យ៉ាងណាម៉ិញ ដើម្បី​អោយ​ផ្នែក​ទន់​បក​ប្រែ​ភាសា PHP អាច​អនុវត្ត​បញ្ជា​ជា​ភាសា PHP ទាំងឡាយ​មាន​នៅ​ក្នុង​ទំព័រ HTML ណាមួយ​បាន យើង​ចាំបាច់​ត្រូវ​រក្សា​ទំព័រ នោះ​ទុក​ជា​ឯកសារ​ប្រភេទ​ជា PHP ឧទាហរណ៍​ដូច​ជា Main.php ជាដើម និង​សរសេរ​កូដ​ដូច​ខាង​ក្រោម​នេះ៖



ដោយ​ហេតុ​ថា រហូត​មក​ពេល​នេះ យើង​បាន​សិក្សា​ពី​ភាសា​សរសេរ​កម្មវិធី​កំព្យូទ័រ​ជា​ច្រើន​រួច​មក​ហើយ ដូចនេះ​ចំពោះ​ភាសា PHP គឺ​គ្មាន​អ្វី​ប្លែក​សំរាប់​យើង​ឡើយ ពី​ព្រោះ​ភាសា​សរសេរ​កម្មវិធី​ទាំងអស់​មាន​ភាព​ស្រដៀង​គ្នា​ច្រើន​ណាស់​។

នៅ​ក្នុង​ភាសា PHP ឈ្មោះ​របស់​អថេរ​ទាំងឡាយ​ត្រូវ​មាន​សញ្ញា $ នៅ​ខាង​មុខ​ដូចជា $name, $sale, $width ជាដើម​។ ហើយ​ការបង្កើត​អថេរ​ផ្សេង​ៗ ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖



ឈ្មោះ​របស់​អថេរ​នៅ​ក្នុង​ភាសា PHP ក៏​មិន​ខុស​ពី​ឈ្មោះ​របស់​អថេរ​នៅ​ក្នុង​ភាសា​ផ្សេង​ៗ​ទៀត​ដែរ ពោល​គឺ​ឈ្មោះ​ទាំងនោះ​ត្រូវ​តែ​ចាប់​ផ្តើម​ដោយ​តួអក្សរ​មិនមែន​ជាលេខ និង​គ្មាន​អក្សរ​ដក​ឃ្លា​នៅ​ក្នុង​នោះ​។ ឈ្មោះ​ជា​អក្សរ​ធំ ខុស​ពី​ឈ្មោះ​ជា​អក្សរ​តូច (case sensitive) ដូចជា $name ខុស​ពី $NAME ។ ម៉្យាងទៀត ឈ្មោះ​ទាំងនោះ​ត្រូវ​តែ​ខុស​ពី​ពាក្យ​ពិសេស​មួយ​ចំនូន​នៅ​ក្នុង​ភាសា PHP ។

មួយវិញទៀត ការធ្វើ​កំណត​ពន្យល់​នៅ​ក្នុង​ភាសា PHP គឺ​ដូច​គ្នា​បេះបិទ​ទៅ​ការធ្វើ​កំណត់​ពន្យល់​នៅ​ក្នុង​ភាសា JS ។ ជាក់ស្តែង សញ្ញា // ប្រើ​សំរាប់​ធ្វើ​កំណត់​ពន្យល់​មួយ​បន្ទាត់ ចំណែក​ឯ​សញ្ញា /* */ នេះវិញ ត្រូវ​ប្រើ​សំរាប់​ធ្វើ​កំណត់​ពន្យល់​មាន​ច្រើន​បន្ទាត់​។

ក៏ប៉ុន្តែ អ្វី​ដែល​ប្លែក​សំរាប់​អ្នក​មក​ពី​ភាសា JS គឺថា ការភ្ជាប់​ប្រយោគ​នានា ត្រូវ​ធ្វើឡើង​ដោយ​ប្រមាណសញ្ញា​ចុច មិន​មែន​ជា​ប្រមាណ​សញ្ញា​បូក​ឡើយ​។ ហើយ​ការសរសេរ​បង្ហាញ​ព័ត៌មាន​ទាំងឡាយ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្បួន​ឈ្មោះ echo ៕