យើងដឹងរួចមកហើយថា នៅពេលដែលអ្នកចូលមើលគេហទំព័រចុចចង់មើលទំព័រណាមួយ នៅពេលនោះយើងអាចនិយាយថា អ្នកចូលមើលគេហទំព័របានធ្វើសំណើរស្នើរសុំ (making a request) មើលទំព័រដែលមានអាស័យដ្ឋានជាតំណរភ្ជាប់ (link) ដែលគេបានចុច។
ជាការឆ្លើយតប អ្នកសរសេរកម្មវិធី Laravel អាចធ្វើការឆ្លើយតបជាអ្វីក៏បានដែរ មានដូចជាការបង្ហាញព័ត៌មមានទាក់ទងនឹងទំព័រនោះជាដើម ឬក៏មិនឆ្លើយតបក៏បានដែរ។
នៅក្នុងកម្មវិធី Laravel សំណើរមានទំរង់ជាអាស័យដ្ឋាន (URI) ផ្សេងៗ ហើយការឆ្លើយតបមានទំរង់ជាក្បួនវិធីទាំងឡាយដែលនាំអោយមានការផ្តល់លទ្ធផលផ្សេងៗទៅកាន់ browser របស់អ្នកចូលមើល ។ មួយវិញទៀត ការបង្កើតក្បួនវិធីផ្សេងៗដើម្បីឆ្លើយតបទៅនឹងសំណើរដែលជាអាស័យដ្ឋានណាមួយនោះ ត្រូវគេអោយឈ្មោះជាភាសាអង់គ្លេសថា routing ដែលយើងអាចសន្មតយកពាក្យខ្មែរថា ការធ្វើផ្លូវ សំរាប់បកប្រែពាក្យនេះបាន។ យ៉ាងណាម៉ិញ ការធ្វើផ្លូវមួយភាគធំ អាចត្រូវធ្វើឡើងនៅក្នុងឯកសារមួយមានឈ្មោះថា web.php ស្ថិតនៅក្នុងថតឈ្មោះ routes នៅក្នុងថតដើមនៃកម្មវិធី Laravel របស់យើង។ ដូចនេះ ថតឈ្មោះ routes នេះគឺជាផ្នែកធ្វើផ្លូវ ហើយក្បួនវិធីទាំងឡាយមាននៅក្នុងឯកសារផ្សេងៗស្ថិតនៅក្នុងថតនោះ ត្រូវហៅថា ក្បួនឬវិធីធ្វើផ្លូវ (router) ។
<?php /* |-------------------------------------------------------------------------- | Web Routes |-------------------------------------------------------------------------- | | Here is where you can register web routes for your application. These | routes are loaded by the RouteServiceProvider within a group which | contains the "web" middleware group. Now create something great! | */ Route::get('/', function () { return view('welcome'); });កូដខាងលើនេះបង្ហាញថា សំណើរដែលជាអាស័យដ្ឋាននៃទំព័រដើម "/" នៃកម្មវិធី Laravel របស់យើង ត្រូវបានភ្ជាប់ទៅនឹងក្បួនអត់ឈ្មោះមួយដែលនឹងធ្វើអោយព័ត៌មាននៅក្នុងឯកសារឈ្មោះ welcome មួយ ត្រូវយកទៅបង្ហាញនៅលើ browser របស់ client ។ ឯកសារឈ្មោះ welcome.blade.php នេះស្ថិតនៅក្នុងថត views ដែលខ្លួនវាផ្ទាល់ស្ថិតនៅក្នុងថត resources ។
នៅក្នុងកម្មវិធី Laravel ក្បួនអត់ឈ្មោះខាងលើអាចចាត់ទុកថាជា និយ័តករ (controller) មួយដែរ ហើយថតឈ្មោះ views នោះ គឺជា ផ្នែកបង្ហាញ (view) នៅក្នុងទំរង់ MVC ។ ក៏ប៉ុន្តែ ការបង្កើតក្បួនវិធីដែលជានិយ័តករ អាចត្រូវធ្វើឡើងតាមរបៀបម៉្យាងទៀត ដែលយើងនឹងធ្វើការសិក្សាយ៉ាងលំអឹតនៅពេលខាងមុខនេះ។
យ៉ាងណាម៉ិញ យើងត្រូវធ្វើការកត់ចំណាំថា ផ្លូវដែលជាអាស័យដ្ឋាននានាសំរាប់ចូលទៅកាន់ទំព័រផ្សេងៗនៅក្នុងកម្មវិធីគេហទំព័រ ត្រូវបានកំណត់ឡើងមុនរួចជាស្រចដោយអ្នកសរសេរកម្មវិធីគេហទំព័រ។ អាចនិយាយបានម៉្យាងទៀតថា តំណរភ្ជាប់ដែលជា link ចូលទៅកាន់ទំព័រនានានៅក្នុងកម្មវិធីគេហទំព័រទាំងឡាយ ត្រូវបានបង្កើតឡើងរួចជាស្រេចដោយអ្នកសរសេរកម្មវិធីគេហទំព័រ។
ជាក់ស្តែង ផ្លូវចូលទៅកាន់ទំព័រដើមនៃកម្មវិធីគេហទំព័រ Laravel របស់យើង ត្រូវបានបង្កើតឡើងរួចជាស្រេចដោយ Laravel Framework ។ ផ្លូវនោះមានទំរង់ជា «/» ដែលត្រូវបានភ្ជាប់ទៅនឹងក្បួនអត់ឈ្មោះមួយ ដែលនៅក្នុងនោះមានបញ្ជា return តំរូវអោយបង្ហាញឯកសារមានឈ្មោះថា welcome ដល់អ្នកចូលមើលកម្មវិធីគេហទំព័ររបស់យើង។
លើសពីនេះទៀត យើងក៏អាចសង់ឬបង្កើតផ្លូវថ្មីៗទៀត សំរាប់ចូលទៅកាន់ឯកសារថ្មីៗទៀត បានគ្រប់ពេលវេលា។ ការបង្កើតផ្លូវថ្មីៗទៀត អាចត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
<?php Route::get('/', function () { return view('welcome'); }); //បង្កើតផ្លូវចូលទៅកាន់ឯកសារ about.php //មានអាស័យដ្ឋានជា http://127.0.0.1:8000/about Route::get('about', function () { return view('about'); }); ?>
<!DOCTYPE html> <html> <hea> </hea> <body style="font:14px/1.5 'Odor Mean Chey'">អំពីយើងខ្ញុំ
</body> </html>