ក៏ប៉ុន្តែ មុននឹងអាចប្រើប្រាស់ឯកសាររឹងទាំងឡាយបាន យើងចាំបាច់ត្រូវបង្កើតថតមួយសំរាប់ដាក់ឯកសារទាំងនោះ និងប្រាប់ផ្នែកទន់ CherryPy អោយដឹងពីទីតាំងនិងឈ្មោះរបស់ថតនោះជាមុនសិន។ ជាក់ស្តែង បើយើងបង្កើតថតមួយមានឈ្មោះថា public ដែលនៅក្នុងនោះមានថតរងចំនួន ៣ ទៀត សំរាប់ដាក់ឯកសាររឹង css, JavaScript និងរូបភាពរៀងគ្នា យើងចាំបាច់ត្រូវសរសេរកូដប្រាប់ផ្នែកទន់ CherryPy អោយដឹងពីទីកន្លែងនិងឈ្មោះនៃថត public នោះ។
ជាកិច្ចចាប់ផ្តើម យើងបង្កើតឯកសាររឹងប្រភេទ css មួយមានឈ្មោះថា style ដែលនៅក្នុងនោះមានកូដ css សំរាប់ធ្វើអោយផ្ទៃ browser ប្រែពណ៌ទៅជាខៀវដូចខាងក្រោមនេះ៖
/* public/css/style.css */
body {
background-color: blue;
}
ដើម្បីយកឯកសាររឹង style.css ខាងលើនេះមកប្រើប្រាស់នៅក្នុងកម្មវិធី CherryPy យើងចាំបាច់ត្រូវសរសេរកូដដូចខាងក្រោមនេះ៖
import cherrypy
import os, os.path
class FormData(object):
@cherrypy.expose
def index(self):
return """
<html>
<head>
</head>
<body>
</body>
</html>
"""
@cherrypy.expose
def greet(self,gender,name):
if(gender == "male"):
title = "លោក"
elif(gender == "female"):
title = "កញ្ញា"
cherrypy.session['lastUser'] = 'អ្នកប្រើចុងក្រោយគេគឺ'+title+" "+name
return 'សួស្តី'+title+' '+name+'!'
@cherrypy.expose
def user(self):
return cherrypy.session['lastUser']
if __name__ == '__main__':
conf = {
'/': {
'tools.sessions.on': True,
'tools.staticdir.root': os.path.abspath(os.getcwd())
},
'/static': {
'tools.staticdir.on': True,
'tools.staticdir.dir': './public'
}
}
cherrypy.quickstart(FormData(),'/', conf)
នៅលើបន្ទាត់លេខ 10 គឺជាការដាក់ដំណរភ្ជាប់ ដើម្បីយកឯកសាររឹង css មួយមានឈ្មោះថា style.css មកប្រើការក្នុងគោលបំណងធ្វើអោយផ្ទៃ browser ក្លាយទៅជាពណ៌ខៀវ។
នៅលើបន្ទាត់លេខ 40 គឺជាការស្រង់យកព័ត៌មានដែលជាអាស័យដ្ឋានរបស់ទំព័រដើម។
នៅលើបន្ទាត់លេខ 43 និង 44 គឺជាការកំណត់យកថត public ជាថតសំរាប់យកឯកសាររឹងមកប្រើការ៕
















