#CherryPy/basic.py
import cherrypy
class HelloWorld(object):
@cherrypy.expose
def index(self):
return "ស្វាគមន៍មកកាន់កម្មវិធី CherryPy!"
if __name__ == '__main__':
cherrypy.quickstart(HelloWorld())
បន្ទាប់មក បើសិនជាយើងរក្សាឯកសារខាងលើនេះទុកនៅក្នុងថតណាមួយ ដោយដាក់ឈ្មោះអោយវាមានជាឧទាហរណ៍ថា basic.py ជាដើម យើងអាចដំណើរការកម្មវិធីនេះបាន ដោយគ្រាន់តែបើកបង្អួចខ្មៅ និង cd ចូលទៅក្នុងថតនោះ ហើយសរសេរថា python basic.py គឺជាស្រេច។
មួយវិញទៀត នៅពេលកម្មវិធីនេះកំពុងដំណើរការ បើសិនជាយើងបើក browser និងចូលទៅកាន់គេហទំព័រមួយដែលមានអាស័យដ្ឋានជា http://127.0.0.1:8080/ យើងនឹងឃើញលទ្ធផលនៅលើ browser ដូចនៅក្នុងរូបខាងក្រោមនេះ៖
















