ជាកិច្ចចាប់ផ្តើម យើងចាំបាច់ត្រូវបង្កើតថតមួយសំរាប់កម្មវិធី keystone របស់យើងជាមុនសិន។ ថតនោះអាចមានឈ្មោះថា keystone ជាដើម។ បន្ទាប់មកទៀត យើងត្រូវចុចបើកបង្អួចខ្មៅ និងសរសេរ cd ចូលទៅក្នុងថតដែលទើបនឹងត្រូវបានបង្កើតនោះ និងបង្កើតឯកសារ package.json ដោយសរសេរនៅលើបង្អួចខ្មៅថា npm init ។ បន្ទាប់មកទៀត ដើម្បីតំលើងសាស្ត្រា keystone យើងត្រូវសរសេរថា npm install --save keystone នៅលើបង្អួចខ្មៅ។
ក្រោយពីសាស្ត្រា keystone ត្រូវបានតំឡើងរួចរាល់អស់ហើយ ថតមួយមានឈ្មោះថា node_modules និងមានឯកសារជាច្រើននៅក្នុងនោះ នឹងត្រូវបានបង្កើតលើងនៅក្នុងថតនៃកម្មវិធី keystone របស់យើង។ ហើយនៅក្នុងឯកសារ package.json នឹងត្រូវបានសរសេរបន្ថែមនូវពាក្យថា "keystone": "^4.2.1" នៅក្នុងនោះ។
{
"name": "mykeystone",
"version": "1.0.0",
"description": "",
"main": "index.js",
"scripts": {
"test": "echo \"Error: no test specified\" && exit 1"
},
"author": "",
"license": "ISC",
"dependencies": {
"keystone": "^4.2.1"
}
}
បន្ទាប់មកទៀត យើងចាំបាច់ត្រូវបង្កើតឯកសារដែលជាកម្មវិធីមេ និងមានឈ្មោះជាអ្វីមួយក៏បានដែរ មានដូចជា keystone.js ជាដើម។ នៅក្នុងឯកសារនោះ យើងត្រូវសរសេរបំពេញនូវក្បួនខ្នាតចាំបាច់សំរាប់អោយកម្មវិធីមេរបស់យើងអាចដំណើរការទៅបាន ដោយធ្វើដូចខាងក្រោមនេះ៖
var keystone = require('keystone');
keystone.init({
'cookie secret': 'secure string goes here',
});
keystone.start();
បន្ទាប់មកទៀត ដើម្បីដំណើរការកម្មវិធីខាងលើនេះ យើងចាំបាច់ត្រូវសរសេរនៅលើបង្អួចខ្មៅថា node keystone.js យើងនឹងបានលទ្ធផលដូចរូបខាងក្រោមនេះ៖













