
បើសិនជាយើងចង់លុបតារាងទិន្នន័យណាមួយចេញពីមូលដ្ឋានទិន្នន័យ យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «DROP TABLE» នៃភាសា SQL ដោយធ្វើដូចខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; console.log("Connected!"); var sql = "DROP TABLE customers"; con.query(sql, function (err, result) { if (err) throw err; console.log('តារាងទិន្នន័យត្រូវបានលុបចោល'); }); });

នៅលើបន្ទាត់លេខ 13 ការសរសេរថា var sql = "DROP TABLE customers"; គឺជាការរៀបចំបញ្ជាជាភាសា SQL មួយ ក្នុងគោលបំណងលុបតារាងទិន្នន័យ customers ចេញពីមូលដ្ឋានទិន្នន័យ mydb ។
យ៉ាងណាម៉ិញ បើយើងមិនប្រាកដថាតារាងទិន្នន័យដែលយើងចង់លុបនោះ តើមាននៅក្នុងមូលដ្ឋានទិន្នន័យរបស់ឬយ៉ាងណានោះ ហើយដើម្បីជៀសវាងកុំអោយកំហុសឆ្គងកើតមានឡើងនោះ យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «IF EXISTS» នៃភាសា SQL ដោយធ្វើដូចខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; console.log("Connected!"); var sql = "DROP TABLE IF EXISTS customers"; con.query(sql, function (err, result) { if (err) throw err; console.log('តារាងទិន្នន័យត្រូវបានលុបចោល'); }); });

នៅលើបន្ទាត់លេខ 13 ការសរសេរថា var sql = "DROP TABLE IF EXISTS customers"; គឺជាការរៀបចំបញ្ជានៃភាសា SQL ដើម្បីលុបតារាងទិន្នន័យមួយមានឈ្មោះថា customers ក្នុងករណីដែលតារាងទិន្នន័យនេះមាននៅក្នុងមូលដ្ឋានទិន្នន័យ mydb ៕