
ដើម្បីស្រង់យកទិន្នន័យដែលជាឯកសារណាមួយ យើងអាចធ្វើដូចខាងក្រោមនេះបាន៖
var MongoClient = require('mongodb').MongoClient; var url = "mongodb://localhost:27017/"; MongoClient.connect(url, {useUnifiedTopology:true}, function(err, db){ if (err) throw err; var dbo = db.db("mydb"); var query = {ឈ្មោះ:"សុខាវុធ"}; dbo.collection("customers").find(query).toArray(function(err, result){ if (err) throw err; console.log(result); db.close(); }); });

នៅលើបន្ទាត់លេខ 8 ការសរសេរថា var query = {ឈ្មោះ:"សុខាវុធ"}; គឺជាការបង្កើតសំណុំមួយដែលជាផ្នែកនៃទិន្ន័យដែលជាឯកសារត្រូវស្រង់យកមកប្រើការ។
នៅលើបន្ទាត់លេខ 9 ការសរសេរថា dbo.collection("customers").find(query).toArray(function(err, result){ គឺជាការស្រង់យកទិន្នន័យដែលមាន «ឈ្មោះ» ជា «សុខាវុធ» នៅក្នុងបណ្តុំទិន្នន័យ customers នៃមូលដ្ឋានទិន្នន័យ mydb ។
មួយវិញទៀត ដើម្បីស្រង់បណ្តាទិន្នន័យទាំងឡាយណា ដែលចាប់ផ្តើមដោយអក្សរណាមួយ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient; var url = "mongodb://localhost:27017/"; MongoClient.connect(url, {useUnifiedTopology:true}, function(err, db){ if (err) throw err; var dbo = db.db("mydb"); var query = {ឈ្មោះ:/^ស/}; dbo.collection("customers").find(query).toArray(function(err, result){ if (err) throw err; console.log(result); db.close(); }); });

នៅលើបន្ទាត់លេខ 8 ការសរសេរថា var query = {ឈ្មោះ:/^ស/}; គឺជាការបង្កើតវត្ថុដែលជាសំណុំមួយ ក្នុងគោលបំណងស្រង់យកបណ្តាទិន្នន័យទាំងឡាយណាដែលមាន «ឈ្មោះ» ចាប់ផ្តើមដោយអក្សរ «ស» ៕