
ដើម្បីស្រង់យកទិន្នន័យពីក្នុងតារាងនៅក្នុងមូលដ្ឋានទិន្នន័យ MySQL យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «SELECT» នៃភាសា SQL ដោយធ្វើដូចខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; console.log("Connected!"); var sql = "SELECT * FROM customers"; con.query(sql, function (err, result) { if (err) throw err; console.log(result); }); });

នៅលើបន្ទាត់លេខ 13 ការសរសេរថា var sql = "SELECT * FROM customers"; គឹជាការរៀបចំបញ្ជានៃភាសា SQL ដើម្បីស្រង់យកទិន្នន័យទាំងអស់ពីក្នុងតារាង customers នៃមូលដ្ឋានទិន្នន័យ MySQL ។
នៅលើបន្ទាត់លេខ 16 ការសរសេរថា console.log(result); គឹជាការសរសេរបង្ហាញនៅលើបង្អួចខ្មៅនូវទិន្នន័យដែលត្រូវបានស្រង់ចេញពីតារាងនៅក្នុងមូលដ្ឋានទិន្នន័យ MySQL ។
យ៉ាងណាម៉ិញ ដើម្បីស្រង់យកទិន្នន័យនៅក្នុងក្រឡាឈរមួយចំនួន យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «SELECT» រួមនឹងឈ្មោះរបស់ក្រឡាឈរដែលត្រូវស្រង់យកទិន្នន័យ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; console.log("Connected!"); var sql = "SELECT ឈ្មោះ, អាស័យដ្ឋាន FROM customers"; con.query(sql, function (err, result) { if (err) throw err; console.log(result); }); });

នៅលើបន្ទាត់លេខ 13 ការសរសេរថា var sql = "SELECT ឈ្មោះ, អាស័យដ្ឋាន FROM customers"; គឺជាការរៀបចំបញ្ជានៃភាសា SQL ដើម្បីស្រង់យកទិន្នន័យពីក្នុងក្រឡាឈរ «ឈ្មោះ» និងក្រឡាឈរ «អាស័យដ្ឋាន» នៃតារាង customers នៅក្នុងមូលដ្ឋានទិន្នន័យ MySQL ៕