
ដើម្បីបញ្ចូលទិន្នន័យចូលទៅក្នុងតារាងទិន្នន័យ យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «INSERT INTO» នៃភាសា SQL ដោយធ្វើដូចខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; console.log("Connected!"); var sql = "INSERT INTO customers (ឈ្មោះ, អាស័យដ្ឋាន) VALUES ('ក្រុមហ៊ុនទំនិញខ្មែរ', 'ផ្លូវលេខ ៧៧')"; con.query(sql, function (err, result) { if (err) throw err; console.log("1 record inserted"); }); });


នៅលើបន្ទាត់លេខ 13 ការសរសេរថា var sql = "INSERT INTO customers (ឈ្មោះ, អាស័យដ្ឋាន) VALUES ('ក្រុមហ៊ុនទំនិញខ្មែរ', 'ផ្លូវលេខ ៧៧')"; គឺជាការរៀបចំបញ្ជានៃភាសា SQL មួយក្នុងគោលបំណងបញ្ចូលទិន្នន័យមួយក្រឡាដេកចូលទៅក្នុងតារាងទិន្នន័យឈ្មោះ customers ។
ចំណែកឯនៅលើបន្ទាត់លេខ 14 វិញ ការសរសេរថា con.query(sql, function (err, result) { គឺជាការយកបញ្ជានៃភាសា SQL នៅលើបន្ទាត់លេខ 13 មកអនុវត្តដើម្បីបញ្ចូលទិន្នន័យមួយបន្ទាត់ដេកចូលទៅក្នុងតារាង customers ។
លើសពីនេះទៀត បើសិនជាយើងមានទិន្នន័យជាច្រើនក្រឡាដេកត្រូវបញ្ចូលទៅក្នុងតារាងទិន្នន័យ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; console.log("Connected!"); var sql = "INSERT INTO customers (ឈ្មោះ, អាស័យដ្ឋាន) VALUES ?"; var values = [ ['សុខាវុធ','ផ្លូវលេខ ១៧'], ['នីរ័ត្ន','ផ្លូវលេខ ១៦'], ['សុវណ្ណ','ផ្លូវលេខ ១៩'], ['ផល្លា','ផ្លូវលេខ ២០'], ['សុគន្ធ','ផ្លូវលេខ ២១'] ]; con.query(sql, [values], function (err, result) { if (err) throw err; console.log("Number of records inserted: " + result.affectedRows); }); });


នៅលើបន្ទាត់លេខ 13 ការសរសេរថា var sql = "INSERT INTO customers (ឈ្មោះ, អាស័យដ្ឋាន) VALUES ?"; គឺជាការបង្កើតបញ្ជានៃភាសា SQL មួយដើម្បីបញ្ចូលទិន្នន័យជាច្រើនក្រឡាដេកចូលទៅក្នុងតារាងទិន្នន័យឈ្មោះ customers ។
ចាប់ពីបន្ទាត់លេខ 14 រហូតដល់បន្ទាត់លេខ 20 គឺជាការបង្កើតកំរងមួយមានឈ្មោះថា values ដែលមានធាតុជាកំរងមួយចំនួនទៀតដែលជាទិន្នន័យត្រូវបញ្ចូលទៅក្នុងតារាងទិន្នន័យ។
នៅលើបន្ទាត់លេខ 21 ការសរសេរថា con.query(sql, [values], function (err, result) { គឺជាការបញ្ចូលទិន្នន័យដែលជាធាតុរបស់កំរង values ចូលទៅក្នុងតារាងទិន្នន័យឈ្មោះ customers ៕