
បើសិនជាយើងចង់កំណត់ចំនួនទិន្នន័យជាអតិបរមា ដែលត្រូវស្រង់យកមកប្រើការ យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «LIMIT» នៃភាសា SQL ដោយធ្វើដូចខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; var sql = "SELECT * FROM customers LIMIT 5"; con.query(sql, function (err, result) { if (err) throw err; console.log(result); }); });

នៅលើបន្ទាត់លេខ 12 ការសរសេរថា var sql = "SELECT * FROM customers LIMIT 5"; គឺជាការរៀបចំបញ្ជាជាភាសា SQL ក្នុងគោលបំណងស្រង់យកទិន្នន័យជាអតិបរមាចំនួន ៥ ក្រឡាដេកនៅខាងដើមគេ នៅក្នុងតារាង customers ។
មួយវិញទៀត បើសិនជាយើងចង់ស្រង់យកទិន្នន័យជាអតិបរមាមួយចំនួន រាប់ចាប់ពីក្រឡាដេកណាមួយនៅក្នុងតារាងទិន្នន័យ យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «OFFSET» នៃភាសា SQL ដោយធ្វើដូចខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; var sql = "SELECT * FROM customers LIMIT 5 OFFSET 2"; con.query(sql, function (err, result) { if (err) throw err; console.log(result); }); });

នៅលើបន្ទាត់លេខ 12 ការសរសេរថា var sql = "SELECT * FROM customers LIMIT 5 OFFSET 2"; គឺជារៀបចំបញ្ជានៃភាសា SQL ក្នុងគោលបំណងស្រង់យកទិន្នន័យជាអតិបរមាចំនួន ៥ ក្រឡាដេក ដោយរាប់ចាប់ក្រឡាដេកទី ៣ ឡើងទៅ នៅក្នុងតារាងទិន្នន័យ customers ៕