
ដើម្បីលុបទិន្នន័យដែលជាឯកសារណាមួយនៅក្នុងមូលដ្ឋានទិន្នន័យ MongoDB យើងចាំបាច់ត្រូវប្រើប្រាស់វិធីឈ្មោះ deleteOne() ដោយធ្វើដូចខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient; var url = "mongodb://localhost:27017/"; MongoClient.connect(url, {useUnifiedTopology:true}, function(err, db){ if (err) throw err; var dbo = db.db("mydb"); var myquery = { ឈ្មោះ: 'ទិន សុខាវុធ' }; dbo.collection("customers").deleteOne(myquery, function(err, obj) { if (err) throw err; console.log("ឯកសារចំនួន ១ ត្រូវបានលុប"); db.close(); }); });


នៅលើបន្ទាត់លេខ 8 ការសរសេរថា var myquery = { ឈ្មោះ: 'ទិន សុខាវុធ' }; គឺជាការកំណត់យកទិន្នន័យដែលជាឯកសារមាន «ឈ្មោះ» ជា «ទិន សុខាវុធ» ជាឯកសារដែលត្រូវលុបចោល។
នៅលើបន្ទាត់លេខ 9 ការសរសេរថា dbo.collection("customers").deleteOne(myquery, function(err, obj) { គឺជាការយកវិធីឈ្មោះ deleteOne() មកប្រើប្រាស់ក្នុងគោលបំណងលុបឯកសារដែលមាន «ឈ្មោះ» ជា «ទិន សុខាវុធ» ចេញពីបណ្តុំទិន្នន័យ customers នៃមូលដ្ឋានទិន្នន័យ mydb ។
លើសពីនេះទៀត បើសិនជាយើងចង់លុបទិន្នន័យលើសពីមួយ យើងចាំបាច់ត្រូវប្រើប្រាស់វិធីឈ្មោះ deleteMany() ដោយធ្វើដូចខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient; var url = "mongodb://localhost:27017/"; MongoClient.connect(url, {useUnifiedTopology:true}, function(err, db){ if (err) throw err; var dbo = db.db("mydb"); var myquery = { ឈ្មោះ: /^ស/ }; dbo.collection("customers").deleteMany(myquery, function(err, obj) { if (err) throw err; console.log(obj.result.n + " ឯកសារត្រូវបានលុប"); db.close(); }); });


នៅលើបន្ទាត់លេខ 8 ការសរសេរថា var myquery = { ឈ្មោះ: /^ស/ }; គឺជាការកំណត់ការលុបនូវរាល់បណ្តាទិន្នន័យដែលជាឯកសារទាំងឡាយណាមាន «ឈ្មោះ» ចាប់ផ្តើមដោយអក្សរ «ស» ។
នៅលើបន្ទាត់លេខ 9 ការសរសេរថា dbo.collection("customers").deleteMany(myquery, function(err, obj) { គឺជាការយកវិធីឈ្មោះ deleteMany() មកប្រើ ក្នុងគោលបំណងលុបនូវរាល់បណ្តាទិន្នន័យទាំងឡាយណាដែលមាន «ឈ្មោះ» ចាប់ផ្តើមដោយអក្សរ «ស» នៅក្នុងបណ្តុំទិន្នន័យ customers នៃមូលដ្ឋានទិន្នន័យ mydb ៕