
ក្នុងករណីដែលយើងចង់កែប្រែទិន្នន័យណាមួយ នៅក្នុងតារាងទិន្នន័យ យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «UPDATE» និងបញ្ជា «SET» នៃភាសា SQL ដោយធ្វើដូចខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; var sql = "UPDATE customers SET ឈ្មោះ = 'ទិន សុខាវុធ' WHERE ឈ្មោះ = 'សុខាវុធ'"; con.query(sql, function (err, result) { if (err) throw err; console.log('ទិន្នន័យ ' + result.affectedRows + " ក្រឡាដេកត្រូវបានកែប្រែ"); }); });

នៅលើបន្ទាត់លេខ 12 ការសរសេរថា var sql = "UPDATE customers SET ឈ្មោះ = 'ទិន សុខាវុធ' WHERE ឈ្មោះ = 'សុខាវុធ'"; គឺជាកាកែប្រែទិន្នន័យដែលមានឈ្មោះជា «សុខាវុធ» អោយទៅជាទិន្នន័យដែលមានឈ្មោះជា «ទិន សុខាវុធ» វិញ៕