
គួររំលឹកឡើងវិញថា សំរាប់កម្មវិធីគេហទំព័រ នៅពេលដែលអ្នកចូលមើលចុចចង់មើលទំព័រណាមួយ អាស័យដ្ឋាន (URL) របស់ទំព័រនោះត្រូវបានបញ្ជូនទៅកាន់កម្មវិធីគេហទំព័រដើម្បីពិនិត្យនិងធ្វើការឆ្លើយតបដ៏សមស្របណាមួយ។ ហើយជាទូទៅ ការឆ្លើយតបគឺជាការបង្ហាញព័ត៌មានដែលទាក់ទងនិងអាស័យដ្ឋាននោះនៅលើ browser ។
មួយវិញទៀត យន្តការពិនិត្យមើលអាស័យដ្ឋានដើម្បីធ្វើការឆ្លើយតបដ៏សមស្របណាមួយនោះ ត្រូវគេហៅជាភាសាអង់គ្លេសថា «routing» ដែលយើងអាចប្រើពាក្យខ្មែរថា «ការកំណត់ផ្លូវ» សំរាប់បកប្រែពាក្យនេះបាន ពីព្រោះយន្តការនេះមានលក្ខណៈដូចជាការកំណត់ផ្លូវទៅកាន់ឯកសារណាមួយដែរ។
យ៉ាងណាម៉ិញ ការកំណត់ផ្លូវចូលទៅកាន់ឯកសារណាមួយ អាចត្រូវធ្វើឡើងដោយប្រើប្រាស់ក្បួនឈ្មោះ Router() នៃសាស្ត្រា Express នៅក្នុងឯកសារដាច់ដោយណាមួយបាន ដោយធ្វើដូចខាងក្រោមនេះ៖
/* សាស្ត្រា ./routes/index.js */ var express = require('express'); var router = express.Router(); /* GET home page. */ router.get('/', function(req, res, next) { res.render('index'); }); module.exports = router;
/* កម្មវិធី express.js */ var http = require('http'); var express = require('express'); var app = express(); var path = require('path'); var port = process.env.PORT || 3000; //ការយកសាស្ត្រា index នៅក្នុងថត routes មកប្រើ var indexRouter = require('./routes/index'); app.set('views', path.join(__dirname, 'views')); app.set('view engine', 'ejs'); //ការយកក្បួននៅក្នុងសាស្ត្រា index ដើម្បីឆ្លើយតបទៅនឹងសំណើរ //ដែលមានអាស័យដ្ឋានជាទំព័រដើម app.use('/', indexRouter); app.listen(port, function() { console.log('The server is running at port '+port); });

នៅលើបន្ទាត់លេខ 9 ការសរសេរថា var indexRouter = require('./routes/index'); គឹជាការយកសាស្ត្រា index នៅក្នុងថត routes មកប្រើនៅក្នុងកម្មវិធីខាងលើ។ យើងពិនិត្យឃើញថា សាស្ត្រា index ត្រូវបានបង្កើតឡើងនៅក្នុងឯកសារ index.js ស្ថិតនៅក្នុងថត routes ។

នៅលើបន្ទាត់លេខ 16 ការសរសេរថា app.use('/', indexRouter); គឹជាការយកក្បួននៅសាស្ត្រា index នៅក្នុងថត routes មកប្រើ ក្នុងគោលបំណត់កំណត់ផ្លូវទៅកាន់ឯកសារ index.ejs នៅក្នុងថត views នៅពេលដែលមានការចុចអាស័យដ្ឋានដែលជាទំព័រដើម៕
