
ដើម្បីតំរៀបទិន្នន័យតាមតួអក្សរពីអក្សរ «ក» ដល់អក្សរ «អ» ដូចគ្នានឹងពាក្យនៅក្នុងវចនានុក្រម យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «ORDER BY» នៃភាសា SQL ដោយធ្វើដូចខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; console.log("Connected!"); var sql = "SELECT * FROM customers ORDER BY ឈ្មោះ"; con.query(sql, function (err, result) { if (err) throw err; console.log(result); }); });

នៅលើបន្ទាត់លេខ 13 ការសរសេរថា var sql = "SELECT * FROM customers ORDER BY ឈ្មោះ"; គឺជាការរៀបចំបញ្ជាជាភាសា SQL មួយ ក្នុងគោលបំណងស្រង់យកទិន្នន័យទាំងអស់នៅក្នុងតារាង customers នៃមូលដ្ឋានទិន្នន័យ mydb យកមកតំរៀបតាមឈ្មោះចាប់ពីអក្សរ «ក» ដល់អក្សរ «អ» ។
ផ្ទុយទៅវិញ បើយើងចង់តំរៀបទិន្នន័យទាំងនោះតាមលំដាប់លំដោយបញ្រ្ចាសមកវិញ គឺពីអក្សរ «អ» ដល់អក្សរ «ក» យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «ORDER BY» និង «DESC» នៃភាសា SQL ដោយធ្វើដូចខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; console.log("Connected!"); var sql = "SELECT * FROM customers ORDER BY ឈ្មោះ DESC"; con.query(sql, function (err, result) { if (err) throw err; console.log(result); }); });

នៅលើបន្ទាត់លេខ 13 ការសរសេរថា var sql = "SELECT * FROM customers ORDER BY ឈ្មោះ DESC"; គឺជាការរៀបចំបញ្ជាជាភាសា SQL ដើម្បីស្រង់យកទិន្នន័យទាំងអស់មាននៅក្នុងតារាង customers នៃមូលដ្ឋានទិន្នន័យ mydb ៕