
បើយើងចង់លុបទិន្នន័យណាមួយពីក្នុងតារាងទិន្នន័យ យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «DELETE FROM» នៃភាសា SQL ដោយធ្វើដូចខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; console.log("Connected!"); var sql = "DELETE FROM customers WHERE ឈ្មោះ = 'ទិន សុខាវុធ'"; con.query(sql, function (err, result) { if (err) throw err; console.log(result); }); });

នៅលើបន្ទាត់លេខ 13 ការសរសេរថា var sql = "DELETE FROM customers WHERE ឈ្មោះ = 'សុខាវុធ'"; គឺជាការរៀបចំបញ្ជាជាភាសា SQL ដើម្បីលុបទិន្នន័យមួយដែលមានឈ្មោះជា «សុខាវុធ» ចេញពីតារាងទិន្នន័យ customers នៃមូលដ្ឋានទិន្នន័យ mydb ៕