
នៅក្នុងស្ទើរគ្រប់កម្មវិធីគេហទំព័រដែលមានប្រភេទជា Blog ទាំងឡាយ មានដូចជា WordPress, Blogger, និង Ghost ជាដើម គេតែងតែឃើញមានទំព័រពិសេសម៉្យាង ដែលជាកន្លែងសំរាប់តែងនិពន្ធអត្ថបទ និងចុះផ្សាយអត្ថបទនានា។ ទំព័រនោះ ត្រូវគេអោយឈ្មោះជាភាសាអង់គ្លេសថា admin panel ដែលយើងអាចបកប្រែជាភាសាខ្មែរថា ទំព័រគ្រប់គ្រង ។
យ៉ាងណាម៉ិញ នៅក្នុងកម្មវិធីគេហទំព័រ Blog របស់យើង ដែលទើបនឹងត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិនោះ គំរូនៃឯកសារនៃការកំណត់ផ្លូវ (routing) ចូលទៅកាន់ទំព័រគ្រប់គ្រង មានឈ្មោះថា users.js ត្រូវបានបង្កើតឡើងរួចជាស្រេចទុកនៅក្នុងថត routes សំរាប់អោយយើងយកមកកែច្នៃទៅតាមសេចក្តីត្រូវការ។ ហើយនៅក្នុងទំព័រនោះ មានការសរសេរកូដមួយចំនួនរួចជាស្រេចដូចខាងក្រោមនេះ៖
var express = require('express'); var router = express.Router(); /* GET users listing. */ router.get('/', function(req, res, next) { res.send('respond with a resource'); }); module.exports = router;បើយើងដំណើរការកម្មវិធីគេហទំព័ររបស់យើង រួចបើក browser ចូលទៅកាន់អាស័យដ្ឋាន http://localhost:3000/users យើងនឹងឃើញលទ្ធផលដូចរូបខាងក្រោមនេះ៖

ក៏ប៉ុន្តែ កូដខាងលើនេះគ្រាន់តែជាឧទាហរណ៍ដ៏តូចមួយតែប៉ុណ្ណោះ យើងចាំបាច់ត្រូវយកឯកសារ users.js នេះមកកែច្នៃអោយទៅជាឯកសារកំណត់ផ្លូវទៅកាន់ទំព័រគ្រប់គ្រងដ៏ពេញលក្ខណៈណាមួយ ដែលជាឯកសារស្ថិតនៅក្នុងថត views ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
/* users.js */ var express = require('express'); var router = express.Router(); /* កំណត់ផ្លូវទៅកាន់ទំព័រគ្រប់គ្រង */ router.get('/', function(req, res, next) { res.render('users', { title: 'ទំព័រគ្រប់គ្រង' }); }); module.exports = router;នៅលើបន្ទាត់លេខ 7 ការសរសេរថា res.render('users', { title: 'ទំព័រគ្រប់គ្រង' }); គឺជាការកំណត់ផ្លូវទៅកាន់ឯកសារឈ្មោះ users.ejs នៅក្នុងថត views ដើម្បីតំរូវអោយកម្មវិធី Express បកប្រែឯកសារនេះ និងបង្ហាញលទ្ធផលនៅលើ browser ។
អាស្រ័យហេតុនេះ យើងចាំបាច់ត្រូវបង្កើតឯកសារថ្មីឈ្មោះ users.ejs មួយទុកនៅក្នុងថត views សំរាប់អោយកម្មវិធី Express យកទៅបកប្រែ ដោយធ្វើដូចខាងក្រោមនេះ៖
<!DOCTYPE html> <html> <head>ចុងក្រោយបង្អស់ បើយើងដំណើរការកម្មវិធី Express របស់យើង និងបើក browser ចូលទៅកាន់អាស័យដ្ឋាន http://localhost:3000/users យើងនឹងឃើញលទ្ធផលដូចនៅក្នងរូបខាងក្រោមនេះ៖<%= title %> </head> <body><%= title %>
</body> </html>
