
ដើម្បីបង្កើតតារាងទិន្នន័យនៅក្នុងមូលដ្ឋានទិន្នន័យ MySQL យើងចាំបាច់ត្រូវប្រើប្រាស់បញ្ជា «CREATE TABLE» នៃភាសា SQL ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var mysql = require('mysql'); var con = mysql.createConnection({ host: "localhost", user: "root", password: "mypassword", database: "mydb" }); con.connect(function(err) { if (err) throw err; console.log("Connected!"); var sql = "CREATE TABLE customers (លេខរៀង INT AUTO_INCREMENT PRIMARY KEY, ឈ្មោះ VARCHAR(255), អាស័យដ្ឋាន VARCHAR(255))"; con.query(sql, function (err, result) { if (err) throw err; console.log("Table created"); }); });


នៅលើបន្ទាត់លេខ 13 ការសរសេរថា var sql = "CREATE TABLE customers (លេខរៀង INT AUTO_INCREMENT PRIMARY KEY, ឈ្មោះ VARCHAR(255), អាស័យដ្ឋាន VARCHAR(255))"; គឺជាការបង្កើតកំរងអក្សរដែលជាបញ្ជានៃភាសា SQL មួយសំរាប់បង្កើតតារាងទិន្នន័យមួយមានឈ្មោះថា customers ដែលមានក្រឡាឈរចំនួនបីនៅក្នុងនោះ ហើយក្រឡាឈរទីមួយសំរាប់ដាក់លេខរៀងស្វ័យប្រវត្តិនៃក្រឡាដេកនៅក្នុងតារាងទិន្នន័យ។
នៅលើបន្ទាត់លេខ 14 ការសរសេរថា con.query(sql, function (err, result) { គឺជាការបង្កើតតារាងទិន្នន័យមួយនៅក្នុងមូលដ្ឋានទិន្នន័យ MySQL ដោយយកបញ្ជានៃភាសា SQL នៅលើបន្ទាត់លេខ 13 មកអនុវត្ត៕