
ឯកសាររឹង (static file) គឺជាបណ្តាឯកសារទាំងឡាយណា ដែលត្រូវយកមកប្រើប្រាស់នៅក្នុងកម្មវិធី Express មានដូចជាឯកសាររូបថត ឯកសារពុម្ពអក្សរ ឯកសារ JavaScript និងឯកសារ CSS ជាដើម។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
<!doctype html> <html lang="en"> <head> <title>គេហទំព័រយើង</title> </head> <body> <%- include('header.ejs') %> <%- include('body.ejs') %> <%- include('footer.ejs') %> </body> </html>
/* express.js */ var http = require('http'); var express = require('express'); var app = express(); var path = require('path'); var port = process.env.PORT || 3000; var indexRouter = require('./routes/index'); app.set('views', path.join(__dirname, 'views')); app.set('view engine', 'ejs'); app.use(express.static('public')); app.use('/', indexRouter); app.listen(port, function() { console.log('The server is running at port '+port); });

នៅលើបន្ទាត់លេខ 12 នៃឯកសារ express.js ការសរសេរថា app.use(express.static('public')); គឺជាកំណត់យកថត public នៅក្នុងថតដើមនៃកម្មវិធីគេហទំព័រខាងលើ ជាថតសំរាប់រក្សាទុកនូវឯកសាររឹងនានា ដែលនឹងត្រូវយកមកប្រើប្រាស់ ដោយពុំចាំបាច់សរសេរឈ្មោះថត public នេះឡើយ។
ចំណែកឯនៅលើបន្ទាត់លេខ 6 នៃឯកសារ index.ejs វិញ ការសរសេរថា <link href="css/style.css" rel="stylesheet"> គឺជាការយកឯកសាររឹង style.css មកប្រើ។ ឯកសារនេះត្រូវស្ថិតនៅក្នុងថត css ដែលខ្លួនវាផ្ទាល់ត្រូវស្ថិតនៅក្នុងថត public ។ អាស្រ័យហេតុនេះ ការយកឯកសារ style.css នេះមកប្រើ មិនចាំបាច់សរសេរឈ្មោះឯកសារ public ឡើយ៕