
នៅក្នុងមូលដ្ឋានទិន្នន័យ MongoDB ទិន្នន័យទាំងឡាយមានប្រភេទជា សំណុំ (associative array) នៅក្នុងភាសា JavaScript ដែលជាទូទៅគេតែងអោយឈ្មោះថាជាវត្ថុ JSON ។ ដូចនេះ ដើម្បីបញ្ចូលទិន្នន័យផ្សេងៗទៅក្នុងមូលដ្ឋានទិន្នន័យ MongoDB យើងចាំបាច់ត្រូវកែច្នៃទិន្នន័យទាំងនោះ អោយទៅជាវត្ថុមានប្រភេទជាសំណុំជាមុនសិន។
មួយវិញទៀត សំណុំទិន្នន័យទាំងឡាយដែលត្រូវបញ្ចូលទៅក្នុងបណ្តុំទិន្នន័យនៅក្នុងមូលដ្ឋានទិន្នន័យ MongoDB ត្រូវគេអោយឈ្មោះថាជា ឯកសារ (document) ដែលនៅក្នុងមូលដ្ឋានទិន្នន័យ MySQL គេតែងហៅថាជាក្រឡាដេក (row ឬ record) ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient; var url = "mongodb://localhost:27017/"; MongoClient.connect(url, {useUnifiedTopology:true }, function(err, db) { if (err) throw err; var dbo = db.db("mydb"); var myobj = {ឈ្មោះ:"ក្រុមហ៊ុនទំនិញខ្មែរ", អាស័យដ្ឋាន:"ផ្លូវលេខ ៧៧"}; dbo.collection("customers").insertOne(myobj, function(err, res) { if (err) throw err; console.log("ឯកសារចំនួន ១ ត្រូវបានបញ្ជូល!"); db.close(); }); });


នៅលើបន្ទាត់លេខ 7 ការសរសេរថា var myobj = {ឈ្មោះ:"ក្រុមហ៊ុនទំនិញខ្មែរ", អាស័យដ្ឋាន:"ផ្លូវលេខ ៧៧"}; គឺជាការបង្កើតសំណុំទិន្នន័យមួយ ដែលជាឯកសារត្រូវបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យ MongoDB ។
នៅលើបន្ទាត់លេខ 8 ការសរសេរថា dbo.collection("customers").insertOne(myobj, function(err, res) { គឺជាការបញ្ជូលទិន្នន័យដែលជាឯកសារឈ្មោះ myobj ទៅក្នុងបណ្តុំទិន្នន័យ customers នៃមូលដ្ឋានទិន្នន័យ mydb ។
លើសពីនេះទៀត បើសិនជាយើងចង់បញ្ចូលទិន្នន័យជាច្រើនឯកសារចូលទៅក្នុងបណ្តុំទិន្នន័យនៅក្នុងមូលដ្ឋានទិន្នន័យ MongoDB យើងត្រូវចាំបាច់ត្រូវប្រើប្រាស់វិធីឈ្មោះ insertMany() ដោយធ្វើដូចខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient; var url = "mongodb://localhost:27017/"; MongoClient.connect(url, {useUnifiedTopology:true}, function(err, db){ if (err) throw err; var dbo = db.db("mydb"); var myobj = [ {ឈ្មោះ:'សុខាវុធ',អាស័យដ្ឋាន:'ផ្លូវលេខ ១៧'}, {ឈ្មោះ:'នីរ័ត្ន',អាស័យដ្ឋាន:'ផ្លូវលេខ ១៦'}, {ឈ្មោះ:'សុវណ្ណ',អាស័យដ្ឋាន:'ផ្លូវលេខ ១៩'}, {ឈ្មោះ:'ផល្លា',អាស័យដ្ឋាន:'ផ្លូវលេខ ២០'}, {ឈ្មោះ:'សុគន្ធ',អាស័យដ្ឋាន:'ផ្លូវលេខ ២១'} ]; dbo.collection("customers").insertMany(myobj, function(err, res){ if (err) throw err; console.log("ចំនួនឯកសារដែលត្រូវបានបញ្ចូល: " + res.insertedCount); db.close(); }); });


ចាប់ពីបន្ទាត់លេខ 8 ដល់ បន្ទាត់លេខ 14 គឺជាការបង្កើតកំរងនៃសំណុំទិន្នន័យមួយមានឈ្មោះថា myobj ដែលនឹងត្រូវយកទៅបញ្ជូលទៅក្នុងមូលដ្ឋានទិន្នន័យ MongoDB ។
នៅលើបន្ទាត់លេខ 16 ការសរសេរថា dbo.collection("customers").insertMany(myobj, function(err, res){ គឺជាបញ្ចូលកំរងទិន្នន័យឈ្មោះថា myobj ចូលទៅក្នុងបណ្តុំទិន្នន័យ customers នៃមូលដ្ឋានទិន្នន័យ mydb ៕