
មុននឹងអាចធ្វើការរចនាការផ្សាយផ្ទាល់បាន យើងចាំបាច់ត្រូវដាក់តំណរភ្ជាប់នៅក្នុងឯកសារ header.php ដើម្បីចំឡងយកក្បួនខ្នាតសំខាន់ៗមាននៅក្នុងប្រព័ន្ធ Facebook យកមកប្រើការ ដោយធ្វើដូចខាងក្រោមនេះ៖
<head> <?php wp_head(); ?> </head>
បន្ទាប់មកទៀត យើងត្រូវបង្កើតកន្លែងមួយនៅលើទំព័រមុខសំរាប់ការផ្សាយផ្ទាល់នានា។ ជាដំបូងយើងចាំបាច់ត្រូវបន្ថែមកូដមួយបន្ទាត់ចូលទៅក្នុងឯកសារ home.php ជាមុនសិន ដោយធ្វើដូចខាងក្រោមនេះ៖
<?php /* *នេះជាទំព័រមុខរបស់គំរូគេហទំព័រ Lotus Blue */ get_header(); ?> <?php if(!wp_is_mobile()){ get_template_part( 'template-parts/home', 'latest' ); get_template_part( 'template-parts/home', 'ad' ); } ?><?php get_sidebar(); get_footer();<?php get_template_part( 'template-parts/home', 'live' ); ?>
នៅលើបន្ទាត់លេខ 19 ការសរសេរថា get_template_part( 'template-parts/home', 'live' ); គឺជាការបង្កើតកន្លែងមួយសំរាប់ការផ្សាយផ្ទាល់នៅលើទំព័រមុខ ដែលនឹងជាឯកសារឈ្មោះ home-live.php នៅក្នុងថតឈ្មោះ template-parts ។
បន្ទាប់មកទៀត យើងត្រូវតែបង្កើតឯកសារឈ្មោះ home-live.php មួយទុកនៅក្នុងថតឈ្មោះ template-parts ដោយធ្វើដូចខាងក្រោមនេះ៖
ផ្សាយផ្ទាល់
<script> var vidId = video_id; var vidType = video_type; vidType = vidType.toLowerCase(); var playerWidth = $('.player-outer').css('width'); var playerHight = parseInt(playerWidth)*9/16; if(vidType=='facebook') $('.player-outer').append(''); else if(vidType=='youtube') $('.player-outer').append(''); </script>