រចនា​ការផ្សាយ​ពាណិជ្ជកម្ម


មុន​នឹង​ធ្វើ​ការរចនា​កាផ្សាយ​ពាណិជ្ជកម្ម​ណា​មួយ យើងចាំចាប់​ត្រូវ​បង្កើតកន្លែង​សំរាប់​ផ្សាយ​ពាណិជ្ជកម្ម​​មួយ​ជាមុន​សិន​ ដោយ​បង្កើត​ឯកសារ​ PHP មួយ​​មាន​ឈ្មោះ​ជា​ឧទាហរណ៍ «home-ad» ទុក​នៅ​ក្នុង​ថត template-parts ក្នុង​កញ្ចប់​ដែល​ជា​គេហទំព័រ Underscores របស់​យើង​។

បន្ទាប់មកទៀត យើងត្រូវ​បើក​ឯកសារ home.php និង​សរសេរ​កូដ​បន្ថែម​មួយ​បន្ទាត់​ដូច​ខាង​ក្រោម​នេះ៖
<?php
/*
 *នេះ​ជា​ទំព័រ​មុខ​របស់​គំរូ​គេហទំព័រ Lotus Blue 
 */

get_header();
?>

<?php
  if(!wp_is_mobile()){
    get_template_part( 'template-parts/home', 'latest' );
    get_template_part( 'template-parts/home', 'ad' );
  }
?>

<?php get_sidebar(); get_footer();

នៅ​លើ​បន្ទាត់​លេខ 12 ការសរសេរ​ថា get_template_part( 'template-parts/home', 'ad' ); គឺ​ជាការ​បង្កើត​កន្លែង​ផ្សាយ​ពាណិជ្ជកម្ម​មួយ ដែល​ជា​ឯកសារ​ឈ្មោះ home-ad.php មាន​នៅ​ក្នុង​ថត template-parts ។

បន្ទាប់មកទៀត យើងអាច​បង្កើត​រូប​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ៗ​នៅក្នុង​ឯកសារ​ home-ad.php ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖


<img id="sample" class="img-ad" src="http://127.0.0.1/wp/wp-content/uploads/2019/11/Capture2-1.png" />

នៅ​លើ​បន្ទាត់​លេខ 14 គឺ​ជា​ការបង្កើត​រូប​នៃ​ការផ្សាយ​​ពាណិជ្ជកម្ម​មួយ ដែល​នឹង​លេច​ឡើង​នៅ​លើ​ទំព័រ​​ដើម​នៃ​គេហទំព័រ​របស់​យើង​។ មួយវិញទៀត ក្រៅ​ពីរូប​ផ្សាយ​ពាណិជ្ជកម្ម​តែ​មួយ យើង​អាច​បង្កើត​រូប​ផ្សាយ​ពាណិជ្ជកម្ម​​ចំនួន​ប៉ុន្មាន​ក៏​បាន​ដែរ​៕