តំឡើង​កញ្ចប់​ WordPress នៅ​ក្នុង​កំព្យូទ័រ


WordPress ជា​ផ្នែក​ទន់​ជា​ភាសា PHP ដ៏​ល្បីល្បាញ​នៅ​ជុំវិញ​ពិភពលោក ​ដែលត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​សំរាប់បង្កើត​គេហទំព័រ​​បាន​ស្ទើរ​គ្រប់​ប្រភេទ​ទាំងអស់​។ រហូត​មក​ដល់​ខែ មេសា ឆ្នាំ ២០១៩ នេះ មាន​គេហទំព័រ​ប្រមាណជា​ជាង ៦០ លាន​ ត្រូវ​បានបង្កើត​ឡើង​ដោយ​ប្រើប្រាស់​ផ្នែក​ទន់ WordPress នេះ​។

មួយវិញទៀត ក្នុងការ​រចនា​គំរូគេហទំព័រសំរាប់​ប្រព័ន្ធ WordPress មិន​ទាមទារ​អោយ​យើង​ចាំបាច់​ត្រូវ​ធ្វើឡើង​នៅ​លើបណ្តាញ​ Internet នោះ​ទេ យើង​អាច​ធ្វើការ​រចនា​គំរូ​គេហទំព័រប្រភេទ​នេះ នៅ​ក្នុង​កំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់​យើង​បាន ដោយ​គ្រាន់​តែ​តំឡើង​កញ្ចប់​​ពិសេស​ម៉្យាង​មាន​ឈ្មោះ​ថា «AMPPS» នៅ​ក្នុង​កំព្យូទ័រ​របស់​យើង​ គឺ​ជា​ការស្រេច​។

ជា​កិច្ច​ចាប់​ផ្តើម យើង​អាច​ទាញ​យក​កញ្ចប់ AMPPS មក​តំលើង​នៅ​ក្នុង​កំព្យ័ររបស់​យើង​ ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​នេះ៖ http://ampps.com/download ។ នៅ​ពេល​ដំឡើង​រួច​ហើយ កម្មវិធី AMPPS នឹង​ដំណើរ​ការ​ដោយ​បង្ហាញបង្អួច​តូច​មួយ​​ដូច​ខាង​ក្រោម​នេះ៖



បើយើង​ចុច​រូប​ផ្ទះនៅក្នុង​កម្មវិធី AMPPS ខាង​លើ​នេះ browser នឹង​បង្ហាញ​ទំព័រ​​ដើម​របស់​កម្មវិធី​នេះ​។ បន្ទាប់មកទៀត​យើង​ត្រូវ​តំលើងផ្នែកទន់​ WordPress ​ដោយ​ចុច​ពាក្យ​ថា WordPress នៅ​ផ្នែក​ខាង​​ឆ្វេង​នៃ​ទំព័រ​នេះ​៖



ក្រោយ​ពី​តំឡើង​ផ្នែក​ទន់​ WordPress រួច​ហើយ កម្មវិធី AMPPS​ នឹង​ប្រាប់យើងពី​អាស័យដ្ឋាន​ចូល​ទៅ​កាន់​គេហទំព័រ WordPress របស់​យើង ​ឧទាហរណ៍​ដូច​ជា http://127.0.0.1/wp/ ​និងអាស័យដ្ឋាន​ចូល​ទៅ​កាន់ Dashboard​ ឧទាហរណ៍​ដូចជា http://127.0.0.1/wp/wp-admin/ ជាដើម​៕