គំរូ​គេហទំព័រ​អប្បបរមា Underscores


មុន​នឹង​ចាប់​ផ្តើម​​រចនា​គំរូ​គេហទំព័រ WordPress យើង​ចាំ​បាច់​ត្រូវ​ធ្វើការ​កែ​តំរូវ​ផ្នែកទន់នៃ​ភាសា PHP អោយ​ត្រូវ​នឹង​ជំនាន់​ចុង​ក្រោយ​គេ​នៃ​​ផ្នែក​ទន់​ WordPress ។ ជាទូទៅ យើង​ចាំបាច់​ត្រូវ​ជ្រើសរើស​យក​លេខ​ផ្នែក​ទន់​នៃ​ភាសា​ PHP ចុង​ក្រោយ​គេ​ដែល​ជា​លេខ 7.1 ដោយ​ដំណើរការ​កម្មវិធី AMPPS ហើយ​ចុច​រូប​ក្រឡាចត្រង់​នៅ​ខាង​ដើម​ រួច​ចុច​ជ្រើសរើស​យក​លេខ 7.1 ។



បន្ទាប់​មក​ទៀត យើង​ត្រូវ​ទាញ​យកគំរូ​គេហទំព័រ Underscores អប្បបរមា​មួយ ដើម្បី​ធ្វើជា​គ្រឹះ​នៃ​គំរូ​គេហទំព័រ​របស់​យើង ដោយ​ចូល​ទៅ​កាន់​អាស័យដ្ឋាន​​៖ https://underscores.me/ ។ រួច​ពី​នេះ យើង​ត្រូវ​ចូល​ទៅ​ក្នុង​ WordPress​ Dashboard ដើម្បី​ upload និង​ activate គំរូ​គេហទំព័រ​ Underscores របស់​យើង​​។

ផ្លូវ​ចូល​ទៅ​កាន់​គំរូ​គេហទំព័រ Underscores របស់​យើង មាន​ជា​ឧទាហរណ៍​​ដូច​នៅ​ក្នុង​រូប​ខាង​ក្រោម​នេះ៖