បង្កើត​ទំព័រ​ដើម


នៅ​ក្នុង​កញ្ចប់​ដែលជា​គំរូ​គេហទំព័រ​អប្បបរមា Underscores របស់​យើង ទំព័រ​ដើម​មិនទាន់​ត្រូវ​បាន​បង្កើតឡើង​នៅ​ឡើយ​ទេ​។ អាស្រ័យហេតុនេះ​ យើង​ចាំបាច់​​ត្រូវ​បង្កើត​ទំព័រ​​ដើម​នេះ​ជាមុនសិន មុននឹង​អាចធ្វើការ​រចនាផ្សេង​ៗ​នៅ​លើ​នោះ​​បាន​។

ដើម្បី​បង្កើត​ទំព័រ​ដើម​នេះ យើង​ត្រូវ​បង្កើត​ឯកសារ​មួយ​មាន​ឈ្មោះថា home.php ទុក​នៅ​ក្នុង​ថត​ដើម​នៃ​គំរូ​គេហទំព័រ​ Underscores របស់​យើង​ រួច​សរសេរ​កូដ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖
<?php
/*
 *នេះ​ជា​ទំព័រ​មុខ​របស់​គំរូ​គេហទំព័រ Lotus Blue 
 */

get_header();
?>

<?php get_sidebar(); get_footer();
ជាទូទៅ នៅ​ក្នុងប្រព័ន្ធ WordPress នៅ​ពេល​ដែល​យើង​ដំណើរការ​កម្មវិធី​ដែល​ជា​​គេហទំព័រ​របស់​យើង ជា​ដំបូង​ប្រព័ន្ធ WordPress នឹង​រក​មើល​នៅ​ក្នុង​ថត​ដើម ​នូវ​ឯកសារមួយ​​មាន​ឈ្មោះថា front-page.php សំរាប់​យក​មក​ធ្វើ​ជា​ទំព័រ​ដើម ហើយ​បើ​គ្មានឯកសារ​នោះ​ទេ ប្រព័ន្ធ​ WordPress នឹង​រក​មើល​ឯកសារ​​​មួយ​ទៀត​មាន​ឈ្មោះ​ថា home.php សំរាប់​​យក​មក​ធ្វើ​ជា​ទំព័រ​ដើម ហើយ​បើ​គ្មាន​​ឯកសារ​ចុង​ក្រោយ​នេះ​ទេ ប្រព័ន្ធ​ WordPress នឹង​ជ្រើស​រើសយក​ឯកសារ​ឈ្មោះ index.php ធ្វើជា​ទំព័រ​ដើម​៕