ចែក​គេហទំព័រ​ជា​បី​ផ្នែក


ដើម្បី​អោយ​មាន​ការងាយ​ស្រួល​ក្នុងការរចនា​គេហទំព័រ គេច្រើនចែកគេហទំព័រ​ជា​បី​ផ្នែក​គឺ ក្បាល ដង​ខ្លួន និង ជើង ឬ​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា គេហទំព័រនិមួយ​ៗ​អាច​ត្រូវ​ផ្គុំឡើង​ដោយ​​ផ្នែក​ទាំងបី​​នេះ​ដែល​ជា​ ក្បាល ដង​ខ្លួន និង ជើង ។ យ៉ាង​ណា​ម៉ិញ ​ដើម្បី​បង្កើត​ផ្នែក​ទាំងបី​នៃ​គេហទំព័រ យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖
/*css ចាំបាច់​សំរាប់រចនា​រូបរាង​គេហទំព័រ*/
body{
  padding: 0;
  margin: 0;
  font: 14px "Lucida Grande", Helvetica, Arial, sans-serif, Hanuman;
}

a{
  color: #00B7FF;
}

<!DOCTYPE html>
<html>
  <head>
    <title><%= title %></title>
    
    
    
  </head>
  <body>

  

<%= title %>

ស្វាគមន៍មកកាន់ <%= title %>


</body> </htm>

<% include partials/head %>
<% include partials/body-index %>
<% include partials/footer %>
ដើម្បី​អោយ​មាន​ការងាយ​ស្រួល​ក្នុង​ការ​យក​ផ្នែក​ទាំងបី​ខាង​លើ​នេះ​មក​កែច្នៃ​រចនា ទៅ​តាម​រចនាបឋផ្សេង​ៗ ដែល​យើង​ចង់​បាន គេ​ច្រើន​រក្សាទុក​ផ្នែក​ទាំងបី​នេះ​នៅ​ក្នុង​ថត​តែ​មួយ​ដាច់​ដោយ​ឡែក​ ដោយ​ដាក់​ឈ្មោះ​សំគាល់​ជា​អ្វីមួយ ឧទាហរណ៍ដូចជា «partials» ជាដើម​។ ហើយ​បើ​យើង​យក​ផ្នែកទាំងបី​មកផ្គុំ​គ្នា​នៅ​ក្នុង​ឯកសារ​ឈ្មោះ index.ejs ដោយ​ប្រើ​ភាសា ejs ដូច​នៅ​ក្នុង​កូដ​ជាប់​ខាង​លើ​នេះ យើង​នឹងបាន​គេហទំព័រ​ទាំងមូល​។

នៅ​លើ​បន្ទាត់​លេខ 5 នៅ​ក្នុង​ក្បាលគេហទំព័រ និងបន្ទាត់​លេខ 2 នៅ​ក្នុង​ខ្លួន​គេហទំព័រ ការសរសេរ​ថា <%= title %> គឺ​ជាការប្រើប្រាស់​ភាសា ejs ដើម្បី​យក​ទិន្នន័យ​ពីក្នុង​កម្មវិធី​ Node.js មក​បង្ហាញ​​នៅ​ក្នុង​កន្លែង​ទាំងនោះ​។

នៅ​លើ​បន្ទាត់លេខ 6 នៅក្នុង​ផ្នែកក្បាលគេហទំព័រ គឺ​ជា​ការប្រើ​តំណរភ្ជាប់​ទៅ​កាន់​ឯកសារ css ឈ្មោះ​ style ដើម្បី​កែច្នៃ​រចនាគេហទំព័រ​​ទាំងមូល​។ ចំណែក​ឯនៅ​លើ​បន្ទាត់​លេខ 7 វិញ​ គឺ​ជា​ការដាក់​តំណរភ្ជាប់​ដើម្បី​យក​កញ្ចប់ jQuery មក​ប្រើ​ក្នុងការ​​សរសេរ​កម្មវិធី JavaScript ទាំងឡាយ​ ដែល​នឹង​ដំណើរ​ការនៅ​ក្នុង​ browser របស់​អ្នក​ចូល​មើល​គេហទំព័រ​។ ចំពោះ​បន្ទាត់​លេខ 8 គឺ​ជា​ការដាក់​ដំណរ​ភា្ជប់​ដើម្បី​យក​ពុម្ពអក្សរខ្មែរ​​និង​អក្សរ​ឡាតាំងមួយ​ចំនួន​​ពី​ក្នុង​ប្រព័ន្ធ Google មក​ប្រើការ​៕