![]() |
https://kdaily.herokuapp.com/ |
គំរោងបង្កើតតម្រា KNB (Khmer Node.js Blogger) គឺជាគំរោងនៃការបង្កើតក្បួនខ្នាតមួយចំនួនជាភាសា JavaScript ដោយក្រុមការងារ DEVOpenBlogger ក្នុងគោលបំណងយកទៅប្រើប្រាស់សំរាប់បង្កើតគេហទំព័រជាភាសាខ្មែរទាំងឡាយណា ដែលប្រើប្រាស់ផ្នែកទន់ Node.js រួមផ្សំនឹងក្បួនខ្នាតមួយចំនួនទៀតនៅក្នុងប្រព័ន្ធ Blogger របស់ក្រុមហ៊ុនយក្ខ Google ។
ជាកិច្ចចាប់ផ្តើម ដើម្បីរៀបចំបង្កើតតម្រា KNB នេះឡើង យើងចាំបាច់ត្រូវតំឡើងផ្នែកទន់ Node.js នៅក្នុងកំព្យូទ័ររបស់យើង ដោយទាញយកពីគេហទំព័រដើមរបស់វា ដែលមានអាស័យដ្ឋានជា៖ https://nodejs.org/en/ ។ បន្ទាប់មកទៀត យើងត្រូវតំលើងកញ្ចប់ Express ដោយសរសេរនៅលើបង្អួចខ្មៅ (prompt window) ថា៖
npm install expressបន្ទាប់មកទៀត យើងអាចតំលើងកញ្ចប់ express-application មួយទៀត ដើម្បីអាចបង្កើតឯកសារចាំបាច់ទាំងឡាយជាស្វ័យប្រវត្តិ ក្នុងការបង្កើតកម្មវិធីគេហទំព័រផ្សេងៗដែលប្រើប្រាស់តម្រា Express រួមផ្សំនឹងតម្រា KNB របស់យើង៖
npm install express-generator -gហើយដើម្បីបង្កើតកម្មវិធីគេហទំព័រមួយ យើងត្រូវសរសេរនៅលើបង្អួចខ្មៅថា៖
express --view=ejs knbappផ្នែកទន់ Node.js នឹងបង្កើតឯកសារមួយចំនួន ទុកនៅក្នុងថតមួយចំនួនដូចខាងក្រោមនេះ៖
create : knbapp\ create : knbapp\public\ create : knbapp\public\javascripts\ create : knbapp\public\images\ create : knbapp\public\stylesheets\ create : knbapp\public\stylesheets\style.css create : knbapp\routes\ create : knbapp\routes\index.js create : knbapp\routes\users.js create : knbapp\views\ create : knbapp\views\error.ejs create : knbapp\views\index.ejs create : knbapp\app.js create : knbapp\package.json create : knbapp\bin\ create : knbapp\bin\wwwបន្ទាប់មកទៀត យើងត្រូវទាញយកឯកសារចាំបាច់ទាំងឡាយពី Internet សំរាប់កម្មវិធីគេហទំព័ររបស់យើង ដោយសរសេរនៅលើបង្អួចខ្មៅដូចខាងក្រោមនេះ៖
cd knbapp npm install

កម្មវិធីគេហទំព័ររបស់យើងនឹងប្រើប្រាស់ភាសា EJS ដើម្បីយកទិន្នន័យផ្សេងៗពីក្នុងកម្មវិធី Node.js មកសរសេរបង្ហាញនៅលើ browser របស់អ្នកចូលមើល។ ហើយដើម្បីដំណើរការកម្មវិធីគេហទំព័នេះ យើងត្រូវសរសេរនៅលើបង្អួចខ្មៅថា៖
set DEBUG=myapp:* & npm startកម្មវិធីគេហទំព័ររបស់យើងនឹងមានអាស័យដ្ឋានជា http://localhost:3000/ ។ ហើយបើយើងចង់មើលលទ្ធផលពីកម្មវិធីគេហទំព័នេះ យើងត្រូវបើកគេហទំព័រដែលមានអាស័យដ្ឋានជា http://localhost:3000/ នេះ>៕
