តំលើង​គេហទំព័រ Hexo ​ក្នុង​កំព្យូទ័រ


បើ​សិន​ជា​យើង​គ្រាន់​តែ​ត្រូវ​ការ​នូវ​គេហទំព័រ​មានលក្ខណៈ​អាជីព​មួយ ​សំរាប់​ចុះ​ផ្សាយ​​ព័ត៌មាន​ផ្សេង​ៗ​ទាក់ទងទៅ​​នឹង​ស្ថាប័នរបស់​យើង ដោយមិ​បាច់​ចំណាយ​ប្រាក់​មួយ​សេន​នោះ គេហទំព័រ​របស់​ប្រព័ន្ធ​ Hexo ជា​ជំរើស​ដ៏​ប្រសើរ​បំផុត​​សំរាប់​យើង​។ លើស​ពីនេះ​ទៀត ការប្រើប្រាស់​គេហទំព័រ​របស់​ប្រព័ន្ធ Hexo គឺ​ងាយ​ស្រួល​ដូច​បក​ចេក មិន​ចាំបា់ច់​មាន​ចំណេះ​ដឹង​​ព័ត៌មាន​វិទ្យា​ជ្រៅជ្រះ​ឡើយ។ លើស​ពី​នេះ​ទៀត ប្រព័ន្ធ Hexo ផ្លល់​ជំរើស​ដល់យើង​ជា​ច្រើន ក្នុង​ការជ្រើសរើស​យក​គំរូគេហទំព័រ​ណា​មួយ​ដែល​យើង​ពេញ​ចិត្ត​ នៅ​ក្នុង​ចំណោម​គំរូគេហទំព័រ​ចំនួនរាប់​​រយ​ ហើយ​យើង​ក៏​អាច​រចនា​ដោយខ្លួន​យើង​ផ្ទាល់​នូវ​គំរូ​គេហទំព័រ​ណា​មួយ​ដែល​យើង​ពេញ​ចិត្ត​បាន​ដែរ​​។

មួយវិញទៀត​យើង​ក៏​​អាច​ប្រើប្រាស់​គេហទំព័រ​របស់​ប្រព័ន្ធ​នេះ online ក៏​បាន offline ក៏​បាន។​ ឬ​អាច​និយាយ​បាន​ម៉្យាងទៀត​ថា ជាមួយ​នឹង​គេហទំព័រ​របស់​ប្រព័ន្ធ Hexo អ្នក​ជំនួញ​ធុនតូច​និង​ធុន​កណ្តាល រដ្ឋបាល​ភូមិ​ឃុំ សង្គម​ស៊ីវិល និង​ឬ​ បុគ្គល​ទាំងឡាយ អាច​ប្រើប្រាស់​គេហទំព័រ​ប្រភេទ​នេះ​មិន​ចាំបាច់​មាន​ Internet ក៏​បាន​ដែរ​ ដែល​ខុស​ពី​គេហទំព័រ​របស់​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត ដែល​ទាមទារ​អោយ​មាន​ការតភ្ជាប់​ទៅ​នឹង​ Internet ទើប​អាច​អាន​ព័តមាននៅ​លើ​​គេហទំព័រ​ទាំងនោះ​បាន​។

ជាមួយ​នឹង​គេហទំព័រ​របស់​ប្រព័ន្ធ Hexo បណ្តា​អ្នកចុះធ្វើការ​នៅ​តាម​តំបន់​ដាច់​ស្រាយាល​ទាំងឡាយ​ដែល​គ្នាន​ Internet អាច​ចុះ​ផ្សាយ​ព័តមាន​ផ្សេង​ៗ​នៅ​លើ​គេហទំព័រ​របស់​គេ និង​បង្ហាញ​ព័ត៌​ទាំងនោះ​ដល់​អ្នកឯទៀត​​បាន​​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។

ជាកិច្ច​ចាប់​ផ្តើម ដើម្បី​អាច​ប្រើប្រាស់​គេហទំព័រ​របស់​​ប្រព័ន្ធ Hexo បាន​ យើង​គ្រាន់​តែ​ទាញយក​កម្មវិធី Node.js និង​កម្មវិធី git មក​តំឡើង​នៅ​ក្នុង​កំព្យូទ័រ​របស់​យើង ដោយ​ចូល​តាម​អាស័យដ្ឋាន​នេះ https://nodejs.org/en/download/ និង​អាស័យដ្ឋាននេះ https://git-scm.com/downloads ​គឺ​ជាការស្រេច​។

ក្រោយ​ពី​ដំលើង​​កម្មវិធី Node.js និង​ git រួច​ហើយ យើង​​ត្រូវ​ចុច​ដំណើរការ​កម្មវិធី​ Node.js ដោយ​ចុច​លើ​ពាក្យ​ថា «Node.js command prompt» ។ បន្ទាប់​មក​ទៀត យើង​ចាំបាច់​ត្រូវ​ទាញ​យក​ឯកសារ​សំខាន់​ៗ​មួយ​​ចំនួន​ពី​ប្រព័ន្ធ Hexo ​សំរាប់​ដំណើរការ​​គេហទំព័រ​ថ្មី​របស់​យើង​​ជាមុន​សិន ដោយ​សរសេរ​ថា npm install -g hexo-cli នៅ​លើ​បង្អួច​ខ្មៅ​នោះ។

​បន្តាប់​មក​ទៀត យើង​ត្រូវបង្កើត​ថត​មួយ​សំរាប់ដាក់​​គេហទំព័រ​របស់​យើង ​ដោយ​​សរសេរ​ថា hexo init​ mywebsite ។ បន្ទាប់​មក​ទៀត​ យើង​ត្រូវ​ចូលទៅ​ក្នុង​ថត​នោះ​ដោយ​សរសេរថា cd mywebsite និង​សរសេរ​ថា npm install ដើម្បី​តំលើង​គេហទំព័រ​មាន​ស្រាប់​មួយ​នៅ​ក្នុង​ថត​នោះ​។

ដើម្បី​ដំណើរការ​គេហទំព័រ​រប់ស​យើង​ដោយ​មិន​ចាំបាច់​មាន Ingternet ឬ wifi យើង​ត្រូវ​​ចុច​បើក​បង្អួច​ខ្មៅ​របស់​កម្មវិធី Node.js command prompt និង​សរសេរ​បញ្ជា​ cd myhexosite ដើម្បី​ចូល​ទៅ​ក្នុង​ថត​ដែល​មាន​គេហទំព័រ​ថ្មី​នោះ រួចសរសេរ​ថា hexo server នៅលើ​បង្អួច​ខ្មៅ និង​សរសេរ​ថា http://localhost:4000/ នៅ​លើ​ browser ។ បើ​អ្វី​ៗ​បានដំណើរ​​ទៅ​ដោយ​រលូន យើង​នឹង​​ឃើញ​រូប​រាង​គេហទំព័រ​ថ្មី​របស់​យើង​ដូច​ខាង​ក្រោម​នេះ​៖ ្