ក្រោយពីមានមូលដ្ឋានទិន្នន័យនៅក្នុងប្រព៏ន្ធ Google Drive រួចហើយ យើងអាចចំលងយកទិន្នន័យពីក្នុងនោះ ទៅប្រើការនៅទីណាក៏បានដែរ។ ហើយការចំលងយកទិន្នន័យ ត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
function doGet(request) {
//ទទួលយកទិន្នន័យសំរាប់បញ្ជូនទៅក្រៅប្រព័ន្ធ
var result = getData();
return ContentService.createTextOutput(
request.parameters.callback+'('+JSON.stringify(result)+')')
.setMimeType(ContentService.MimeType.JAVASCRIPT);
}
function getData() {
var scriptProperties = PropertiesService.getScriptProperties();
var databaseId = scriptProperties.getProperty('DATABASE_ID');
var database = SpreadsheetApp.openById(databaseId);
//ចំលងយកទិន្នន័យទាំងអស់នៅក្នុងមូលដ្ឋានទិន្នន័យ
var dataContent = database.getDataRange().getValues();
//បញ្ជូនទិន្នន័យចេញទៅក្រៅក្បួន
return dataContent;
}
នៅលើបន្ទាត់លេខ 16 ការសរសេរថា var dataContent = database.getDataRange().getValues() គឺជាបញ្ជាតំរូវអោយចំលងយកទិន្នន័យទាំងអស់នៅក្នុងមូលដ្ឋានទិន្នន័យ យកមកប្រើការ។
នៅលើបន្ទាត់លេខ 18 ការសរសេរថា return dataContent គឹជាការបញ្ជូនទិន្នន័យទាំងអស់ចេញទៅក្រៅក្បួនឈ្មោះ «getData» ។
នៅលើបន្ទាត់លេខ 3 ការសរសេរថា var result = getData() គឺជាការយកក្បួនឈ្មោះ «getData» មកប្រើ ដើម្បីទទួលយកទិន្នន័យសំរាប់បញ្ជូនចេញទៅក្រៅប្រព័ន្ធ។
ចំណែកឯកម្មវិធីខាងក្រោមនេះវិញ គឺជាការទទួលយកទិន្នន័យដែលក្បួនឈ្មោះ «doGet» នៅក្នុងប្រព័ន្ធ Google App Script បានបញ្ជូនមក។
table, th, td {
border: 1px solid black;
}
table {
border-collapse: collapse;
}
td{
text-align:center;
width:20.44%;
}
function response(result){
console.log(JSON.stringify(result));
$('.output').append('<table>');
for(var i in result){
$('.output').append('<tr>');
for(var j in result[i]){
$('.output').append('<td>'+result[i][j]+'</td>');
}
$('.output').append('</tr>');
}
$('.output').append('</table>');
}
<script src="https://script.google.com/macros/s/AKfycbwR7E9yW7Xju0oPX_CeSGzTWAskgPBQkyMHFR5sGon2TtRiN8Bo/exec?start=1325437200&end=1325439000&callback=response"></script>
ទិន្នន័យដែលត្រូវបានបញ្ជូនមកពីប្រព័ន្ធ Google App Script នោះ គឺជាកំរងមួយដែលមានធាតុជាកំរងមួយចំនួនទៀត។ ហើយកំរងនិមួយៗដែលជាធាតុទាំងនោះ មានធាតុផ្ទាល់របស់វាជាទិន្នន័យទាំងអស់នៅក្នុងបន្ទាត់ដេក (row) ណាមួយនៅក្នុងមូលដ្ឋានទិន្នន័យ៕













