
បន្ទាប់ពីមានមូលដ្ឋានទិន្នន័យនៅក្នុង Google Drive របស់យើងហើយ យើងអាចបញ្ជូលទិន្នន័យផ្សេងៗចូលទៅក្នុងនោះបាន ដោយធ្វើដូចខាងក្រោមនេះ៖
function addData() { //យកក្បួនខ្នាតទាក់ទងនឹងការយកអត្តសញ្ញាណមូលដ្ឋានទិន្នន័យមកប្រើការ var scriptProperties = PropertiesService.getScriptProperties(); //ចំលងយកអត្តសញ្ញាណមូលដ្ឋានទិន្នន័យ var databaseId = scriptProperties.getProperty('DATABASE_ID'); //យកមូលដ្ឋានទិន្នន័យមកប្រើការ var database = SpreadsheetApp.openById(databaseId); //ចំលងយកទំព័រដំបូងរបស់មូលដ្ឋានទិន្នន័យ var sheet = database.getSheets()[0]; //បង្កើតកំរងប្រភេទនៃទិន្នន័យ var rowOfDataHead = ["ឈ្មោះ", "អាយុ", "ភេទ", "ទីលំនៅ", "Facebook id"]; //បង្កើតកំរងទិន្នន័យ var rowOfData = ["តាន់ វិច្ឆិកា", "24", "ស្រី", "ភ្នំពេញ", "100010725609098"]; //បន្ថែុំមកំរងប្រភេទនៃទិន្នន័យចូលទៅក្នុងមូលដ្ឋានទិន្នន័យ sheet.appendRow(rowOfDataHead); //បន្ថែុំមកំរងទិន្នន័យ់ចូលទៅក្នុងមូលដ្ឋានទិន្នន័យ sheet.appendRow(rowOfData); }

បន្ទាប់ពីដំណើរការកម្មវិធីខាងលើនេះហើយ បើយើងបើកមើលមូលដ្ឋានទិន្នន័យរបស់យើងនៅក្នុង Google Drive យើងនឹងឃើញទិន្នន័យនៅក្នុងកម្មវិធីខាងលើ ត្រូវបានបញ្ជូលទៅក្នុងមូលដ្ឋានទិន្នន័យរបស់យើង ដោយស្វ័យប្រវត្តិ ដូចនៅក្នុងរូបខាងលើនេះស្រាប់។
នៅលើបន្ទាត់លេខ 3 ការសរសេរថា var scriptProperties = PropertiesService.getScriptProperties() គឺជាបញ្ជាតំរូវអោយយកក្បួនខ្នាតទាក់ទងនឹងការយកអត្តសញ្ញាណមូលដ្ឋានទិន្នន័យមកប្រើការ។
នៅលើបន្ទាត់លេខ 5 ការសរសេរថា var databaseId = scriptProperties.getProperty('DATABASE_ID') គឺជាបញ្ជាតំរូវអោយចំលងយកអត្តសញ្ញាណមានឈ្មោះថា «DATABASE_ID» របស់មូលដ្ឋានទិន្នន័យ មកប្រើការ។
នៅលើបន្ទាត់លេខ 8 ការសរសេរថា var database = SpreadsheetApp.openById(databaseId) គឺជាបញ្ជាតំរូវអោយយកមូលដ្ឋានទិន្នន័យដែលមានអត្តសញ្ញាណដូចខាងលើមកប្រើការ។
នៅលើបន្ទាត់លេខ 10 ការសរសេរថា var sheet = database.getSheets()[0] គឺជាបញ្ជាតំរូវអោយយកទំព័រដំបូងនៃមូលដ្ឋានទិន្នន័យខាងលើមកប្រើការ។
នៅលើបន្ទាត់លេខ 13 ការសរសេរថា var rowOfDataHead = ["ឈ្មោះ", "អាយុ", "ភេទ", "ទីលំនៅ", "Facebook id"] គឺជាបញ្ជាតំរូវអោយបង្កើតកំរងប្រភេទនៃទិន្នន័យមួយមានឈ្មោះថា «rowOfDataHead» ។
នៅលើបន្ទាត់លេខ 15 ការសរសេរថា var rowOfData = ["តាន់ វិច្ឆិកា", "24", "ស្រី", "ភ្នំពេញ", "100010725609098"] គឺជាបញ្ជាតំរូវអោយបង្កើតកំរងទិន្នមួយមានឈ្មោះថា «rowOfData» ។
នៅលើបន្ទាត់លេខ 18 ការសរសេរថា sheet.appendRow(rowOfDataHead) គឺជាបញ្ជាតំរូវអោយបញ្ចូលកំរងប្រភេទនៃទិន្នន័យមានឈ្មោះថា «rowOfDataHead» ចូលទៅក្នុងទំព័រមុខរបស់មូលដ្ឋានទិន្នន័យ។
នៅលើបន្ទាត់លេខ 20 ការសរសេរថា sheet.appendRow(rowOfData) គឹជាបញ្ជាតំរូវអោយបញ្ជូលកំរងទិន្នន័យមានឈ្មោះថា «rowOfData» ចូលទៅក្នុងទំព័រមុខនៃមូលដ្ឋានទិន្នន័យ៕