បង្កើត​ទំព័រមុខ​


ជាទូទៅ ទំព័រ​មុខ​​និង​ទំព័រ​បង្ហាញ​ការផ្សាយ​ក្នុង​ជំពូក​ណាមួយ តែងតែ​មាន​ការផ្សាយ​មាន​​ចំនួន​​ច្រើន​លើសពី​មួយ​។ ប្រការនេះ​ទាមទារ​ចាំបាច់​អោយ​យើង​រចនា​ទំព័រមុខ​និង​ទំព័របង្ហាញ​ជំពូក​នៃ​ការផ្សាយ​ អោយ​មាន​លទ្ធភាព​អាច​បង្ហាញ​ការផ្សាយ​បាន​យ៉ាង​ច្រើន​បំផុត​បើ​អាច​ធ្វើ​ទៅ​បាន​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖
//បង្កើត​ក្បួន​ឈ្មោះ createSummaryAndThumb បញ្ចូល​ទៅ​ក្នុង​ថ្នាក់ KBclass 
//ដើម្បី​​កំណត់​ទំរង់​នៃ​ការផ្សាយ​សំរាប់​ទំព័រ​មុខ
KBclass.prototype.createSummaryAndThumb = function (pID,postLink,postTitle,postDate){
  var div = document.getElementById(pID);
  var str = $('#'+pID).html();  

  var imgtag = "";
  var img = div.getElementsByTagName("img");

  if(img.length>=1) {
    imgtag = ''; 
  }else{
    img = "https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqyBk4cRKpkG3fGeA7VfaOO8oqqorD9y6OYea4qKym33HpbksGjJLdAn3cWjnp8c1Dw1i-BdoAtaIWgcK_x6Lbhv4E7vRMS_53vVwkKqQ4tuDpvCGeOoMZ2PiaKpkCAvD1CNaYkp99tEue/s1600/Capture.png";
    imgtag = '';  
  }

  this.summary = '
'; this.summary += '
'+postTitle+'
'; this.summary += ''; this.summary += '
'; div.innerHTML = imgtag+this.summary; }
<b:includable id='post' var='post'>

  
<b:if cond='data:blog.pageType != "item"'>
<b:if cond='data:blog.pageType != "static_page"'>

<b:if cond='data:mobile'>
  
<b:else/>
  
</b:if>




 
<data:post.body/>
</b:if> </b:if> <div style='clear:both;'/> <data:post.body/> </b:includable>

ពិនិត្យ​គេហទំព័រ​ជាក់​ស្តែង៖ https://testing-kb.blogspot.com/

នៅ​លើ​បន្ទាត់​លេខ 10 និង 11 ការសរសេរ​ថា <b:if cond='data:blog.pageType != "item"'> និង <b:if cond='data:blog.pageType != "static_page"'> គឺ​ជា​បញ្ជា​ «if» នៅ​ក្នុង​ភាសា​គំរូ​គេហទំព័រ​របស់​ប្រព័ន្ធ Blogger តំរូវ​អោយ​អនុវត្ត​បញ្ជា​នៅ​ក្នុង​នោះ ក្នុង​ករណី​គេហទំព័រ​ស្ថិត​ក្នុង​បរិបទ​ទំព័រ​មុខ​ឬ​ទំព័រ​បង្ហាញ​ការផ្សាយ​ជា​ច្រើន​នៃ​ជំពូក​នានា។

នៅ​លើ​បន្ទាត់​លេខ 13 ការសរសេរ​ថា ​<b:if cond='data:mobile'> គឺ​ជា​បញ្ជា​តំរូវ​អោយ​អនុវត្ត​បញ្ជា​ទាំងឡាយ​នៅ​ក្រោម​នោះ ដើម្បី​រចនា​រូបថត​នៃ​​ការផ្សាយ​​អោយ​មាន​ទំហំ​ដោយឡែក​ក្នុង​ករណី​គេហទំព័រ​ត្រូ​​វ​បាន​ចូល​មើល​ដោយ​ទូរស័ព្ទ​ដៃ​។

នៅ​លើ​បន្ទាត់​លេខ 67 ការសរសេរ​ថា KBpostSum.createSummaryAndThumb(postId,postUrl,postTitle,postDate) គឺ​ជា​បញ្ជា​តំរូវ​អោយ​យក​វិធី​ឈ្មោះ «createSummaryAndThumb» នៅ​ក្នុង​ថ្នាក់ KBclass មក​ប្រើ​ដើម្បីរចនា​ការផ្សាយ​ទាំងឡាយ​ អោយ​មាន​លក្ខណៈ​ដោយឡែក​នៅ​លើ​ទំព័រ​មុខ​និង​ទំព័រនានា​ដែល​មាន​ការផ្សាយ​ជា​ច្រើន​។

នៅ​លើ​បន្ទាត់​លេខ 78 ការសរសេរ​ថា <b:if cond="data:blog.pageType == "item""> គឺ​ជា​បញ្ជា​តំរូវ​អោយ​អនុវត្ត​បញ្ជា​នៅ​ក្នុង​នោះ ក្នុងករណី​​គេហទំព័រ​ស្ថិត​ក្នុង​បរិបទ «item» ដែល​ជា​បរិបទ​នៃ​ការបង្ហាញ​ការផ្សាយ​តែ​មួយ​គត់​។

នៅ​លើ​បន្ទាត់​លេខ 89 ការសរសេរថា <b:if cond="data:blog.pageType == "static_page""> គឺ​ជា​បញ្ជា​តំរូវ​អោយ​អនុវត្ត​បញ្ជា​នៅ​ក្នុង​នោះ ក្នុង​ករណី​គេហទំព័រ​ស្ថិត​ក្នុង​បរិបទ «static_page» ដែល​ជា​បរិបទ​នៃ​ការបង្ហាញ​ការផ្សាយ​មាន​លក្ខណៈ​ជា​ទំព័រ​ងាប់ មិន​មែន​ជា​ការផ្សាយ​ធម្មតា​៕