បង្កើត​កំរង​វីដេអូ YouTube


ក្រៅ​ពី​តំរូវ​អោយ​ប្រដាប់​មើល​វីដេអូ​របស់​ប្រព័ន្ធ YouTube ឬ Facebook លេង​វីដេអូ​តែ​មួយ​រឿង​ដាច់​ៗ​ពី​គ្នា​ យើង​ក៏​អាច​តំរូវ​អោយ​ប្រដាប់មើល​វីដេអូ​ទាំងនោះ លេង​វីដេអូម្តង​​មួយ​ខ្សែ​ជាប់​គ្នា​តែ​ម្តង​ក៏​​បាន​ដែរ​។ ឧទារណ៍ ដូច​ជា​រឿង​ភាគ​​ជា​ដើម​ ដែល​មាន​វីដេអូ​ជា​ច្រើន​ភាគ​ជាប់​ៗ​រហូត​ដល់​រាប់​រយ​ឯណោះ​ក៏​មានដែរ​។

ដើម្បី​​សំរេច​គោល​បំណង​នេះ​បាន យើង​ចាំ​បាច់ត្រូវ​​បង្កើត​កំរង​វីដេ​អូ​​មួយ (playlist) ដែល​នៅ​ក្នុង​នោះ​អាច​មាន​វីដេអូ​មាន​ចំនួន​ប៉ុន្មាន​ភាគ​ក៏​បាន​ដែរ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

<style>
/*កូដ​ខាង​ក្រោម​នេះ គឺ​ជា​ css ចាំបាច់សំរាប់​រចនា​ menu នៅខាង​ក្រោម
ដែលនៅ​ក្នុង​នោះមាន​ពក្យ​ថា «លេង» «សំរាក» និង «ឈប់​»។*/
ul{
  list-style-type: none;
  margin: 0;
  padding: 0;
  overflow: hidden;
  background-color: #333;
}

li {
  float: left;
}

li a {
  display: block;
  color: white;
  text-align: center;
  padding: 14px 16px;
  text-decoration: none;
}

li a:hover{
  background-color: #111;
  cursor:pointer;
}
</style>

<script> //ការបង្កើត​កំរង​វីដេអូ​មួយ​ ដែល​នៅ​ក្នុង​នោះ​មាន​វីដេអូ​ចំនួន​ ៥ រឿង var playlist = []; playlist[0] = 'F9NkHE5W4Hc'; playlist[1] = 'vpmbVRQazqw'; playlist[2] = 'B2oPVqDHR3g'; playlist[3] = 'xO2IbMZzKz0'; playlist[4] = 'kZRA7ULqLZI'; /*កូដ​​ខាង​ក្រោមនេះ គឺ​ជាការ​ចំលង​យក​ក្បួន​ខ្នាត​សំខាន់​ៗ​នៅ​ នៅ​ក្នុង​ប្រព័ន្ធ​ YouTube យកមកប្រើ​ទាក់ទង​នឹង​ប្រដាប់​ចាក់​វីដេអូ*/ var tag = document.createElement('script'); tag.src = "https://www.youtube.com/iframe_api"; var firstScriptTag = document.getElementsByTagName('script')[0]; firstScriptTag.parentNode.insertBefore(tag, firstScriptTag); /*កូដ​ខាង​ក្រោម​នេះ គឺ​ជាការយក្បួន​ខ្នាត​​នៅ​ក្នុង​ប្រព័ន្ធ​ YouTube យក​មក​បង្កើត​ប្រដាប់​ចាក់​វីដេអូ​ថ្មី​មួយ​ដាក់​ចូល​ទៅ​ក្នុង​ធាតុ​ដែល​មាន​ អត្តសញ្ញាណ​ជា «player» នៅ​ខាង​លើ​។*/ var player; function onYouTubeIframeAPIReady(){ player = new YT.Player('player', { height: '100%', width: '100%', videoId: 'M7lc1UVf-VE', playerVars: { controls: 1 }, events: { /*ការភ្ជាប់​ហេតុការណ៍ «onReady» ​ទៅ​នឹងក្បួន​ «onPlayerReady» ។ ហេតុការណ៍​នេះ​កើតឡើង​ នៅ​​ពេល​ដែល​ប្រដាប់​មើល​វីដេអូ​ឈ្មោះ​​ player ​ត្រូវ​បាន​បង្កើត​ឡើង​​រូចរាល់ ។*/ 'onReady': onPlayerReady, /*ការតភ្ចាប់​ហេតុការណ៍ «onStateChange» ទៅ​នឹង​ក្បួន​ «onPlayerStateChange» ។ ហេតុការណ៍​កើតឡើង​​ពី​ការផ្លាស់​សភាព​លក្ខណៈ​​របស់​ប្រដាប់​មើល​វីដេអូ​ឈ្មោះ player ។*/ 'onStateChange': onPlayerStateChange } }); } /*ក្បួន «onPlayerReady» នេះ​នឹងត្រូវ​យក​ទៅ​ប្រើ​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ដែល​ប្រដាប់​មើល​វីដេអូ​ឈ្មោះ player ត្រូវ​បាន​បង្កើត​ឡើង​រួច​រាល់​។*/ function onPlayerReady(event) { player.cuePlaylist(playlist); } /*ក្បួន «onPlayerStateChange»​ ដែល​នឹង​ត្រូវ​យកទៅ​ប្រើជា​ស្វ័យ​ប្រវត្តិ ​​ នៅ​ពេល​ដែល​​ហេតុការណ៍ «onStateChange»​ កើត​មាន​ឡើង*/ function onPlayerStateChange(event) { if(event.data == YT.PlayerState.PLAYING){ /*បើ​ប្រដាប់មើលវីដេអូ​មាន​មាន​សភាព​ជា​កំពុង​លេង បញ្ជា​នៅខាង​ក្រោម​នេះ​នឹង​យក​ទៅ​អនុវត្ត​។*/ $('.main-outer').css("background-color","black"); }else if(event.data == YT.PlayerState.PAUSED){ /*បើ​ប្រដាប់មើលវីដេអូ​ស្ថិត​ក្នុង​សភាព​សំរាក បញ្ជា​​នៅខាង​ក្រោម​នេះ​នឹង​យក​ទៅ​អនុវត្ត​។*/ $('.main-outer').css("background-color","#ffffff"); }else if(event.data == YT.PlayerState.ENDED){ /*បើ​ប្រដាប់មើលវីដេអូ​មាន​មាន​សភាព​ជា​លេង​ចប់ បញ្ជា​​នៅខាង​ក្រោម​នេះ​នឹង​យក​ទៅ​អនុវត្ត​។*/ $('.main-outer').css("background-color","#ffffff"); } } /*ក្បួន​ទាំងបី​ខាង​ក្រោម​នេះ ប្រើ​សំរាប់​ឆ្លើយ​តប​ ទៅ​នឹង​ការចុច​ menu ដែលជា​​ពាក្យថា «លេង» «សំរាក» និង «ឈប់» ។*/ function stop(){ player.stopVideo(); } function play(){ player.playVideo(); } function pause(){ player.pauseVideo(); } </script>

ចាប់​ពី​បន្ទាត់​លេខ 16 រហូត​ដល់បន្ទាត់​លេខ 21 គឺ​ជា​ការបង្កើត​កំរង​នៃ​​អត្តសញ្ញាណ​វីដេអូ​នៅ​ក្នុង​ប្រព័ន្ធ​ YouTube ។ កំរង​វីដេអូ​នោះ​មាន​ឈ្មោះ​ថា «playlist» និង​ដែល​មានអត្តសញ្ញាណ​វីដេអូ​ចំនួន 5 ខុស​ៗ​គ្នា​នៅ​ក្នុង​នោះ​។

នៅ​លើ​បន្ទាត់​លេខ 45 ការសរសេរ​ថា 'onReady': onPlayerReady គឺ​ជា​ការភ្ជាប់​ហេតុការណ៍​ឈ្មោះ «onReady» ទៅ​នឹង​ក្បួន​​មួយ​មាន​ឈ្មោះ​ថា «onPlayerReady» ។ ដូចនេះ​នៅ​ពេល​ដែល​ហេតុការណ៍ «onReady» កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រដាប់​មើល​វីដេអួ​ឈ្មោះ player ត្រូវ​បាន​បង្កើត​រួច​ស្រេច​ប៉ាច់ ក្បួន​ឈ្មោះ «onPlayerReady» នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើ​ជា​ស្វ័យប្រវត្តិ​។

នៅ​លើ​បន្ទាត់​លេខ 54 គឺ​ជា​ការបង្កើត​ក្បួន​មួយ​មាន​ឈ្មោះ​ថា «onPlayerReady» ដែល​នឹង​ត្រូវ​យក​ទៅ​ប្រើ​ជា​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​ហេតុការណ៍​ «onReady» កើត​មាន​ឡើង​ ដែល​នឹង​បណ្តាល​អោយកំរង​វិដេអូ​មាន​ឈ្មោះ​ថា playlist ត្រូវ​យក​ទៅ​ដាក់​ក្នុង​ប្រដាប់​មើល​វីដេអូ YouTube មាន​ឈ្មោះ​ថា player ៕