រចនាប្រដាប់​មើល YouTube
យើង​ដឹង​រួច​មកហើយ​ថា​ YouTube គឺ​ជា​ប្រព័ន្ធ​មួយ​​នៅ​លើ​ Internet សំរាប់​អោយ​មនុស្ស​មនា​នៅជុំ​វិញ​ពិភពលោក​យក​វីដេអូ​របស់គេ​ទៅ​ទុកនៅទី​នោះ ដើម្បី​អាច​អនុញ្ញាត​អោយ​អ្នក​ផ្សេង​ទៀត​អាច​ទស្សនាវីដេអូរបស់​គេ និងឬ​ចែករំលែក​ជាមួយនឹងអ្នក​ឯទៀត​ៗ​ នៅ​លើ​ផែនដីទាំងមូល​។

មួយ​វិញទៀត ដើម្បី​​អនុញ្ញាត​អោយ​ទស្សនិកជន​ទាំងឡាយ​អាច​បញ្ឍប់​វីដេអូ​នៅ​មួយ​កន្លែង (pause) រំលង​វីដេអូ​មួយ​ចំនួន (skip) ឬ​បិទ​​វីដេអូ​ឈប់​លែង​មើល (stop) ប្រព័ន្ធ​ YouTube បាន​បង្កើត​ប្រដាប់​ចាក់​វីដេអូ​ (player) មាន​ស្រាប់​មួយ​អោយ​យើង​ ដើម្បី​​អាច​ធ្វើ​សកម្មភាព​​ដូច​ការរៀបរាប់ខាង​លើ​នេះ​ អាស្រ័យ​ទៅ​តាម​បំណង​របស់​យើង​។

ក៏ប៉ុន្តែ​លើស​ពី​នេះ​ទៀត ប្រព័ន្ធ YouTube ក៏​អនុញ្ញា​អោយ​យើង​​អាច​យក​ប្រដាប់​ចាក់​វីដេអូ​របស់​គេ ទៅ​កែច្នៃ​រចនា​ជា​ប្រដាប់ចាក់​មើល​​វីដេអូ​​មាន​រូបរាង​ប្លែក​ៗ​ អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​យើង​ផង​ដែរ​ (customization) ។ ហើយ​ការរចនា​កែច្នៃ​ប្រដាប់​ចាក់​វីដេអូ YouTube អាច​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការសរសេរ​កម្មវិធី​ជា​ភាសា JavaScript ។​ ពិនិត្យ​កម្មវិធី​ខាង​ក្រោ​ម​នេះ៖

<style>
/*កូដ​ខាង​ក្រោម​នេះ គឺ​ជា​ css ចាំបាច់សំរាប់​រចនា​ menu នៅខាង​ក្រោម
ដែលនៅ​ក្នុង​នោះមាន​ពក្យ​ថា «លេង» «សំរាក» និង «ឈប់​»។*/
ul{
  list-style-type: none;
  margin: 0;
  padding: 0;
  overflow: hidden;
  background-color: #333;
}

li {
  float: left;
}

li a {
  display: block;
  color: white;
  text-align: center;
  padding: 14px 16px;
  text-decoration: none;
}

li a:hover{
  background-color: #111;
  cursor:pointer;
}
</style>

<script> /*កូដ​​ខាង​ក្រោមនេះ គឺ​ជាការ​ចំលង​យក​ក្បួន​ខ្នាត​សំខាន់​ៗ​នៅ​ នៅ​ក្នុង​ប្រព័ន្ធ​ YouTube យកមកប្រើ​ទាក់ទង​នឹង​ប្រដាប់​ចាក់​វីដេអូ*/ var tag = document.createElement('script'); tag.src = "https://www.youtube.com/iframe_api"; var firstScriptTag = document.getElementsByTagName('script')[0]; firstScriptTag.parentNode.insertBefore(tag, firstScriptTag); /*កូដ​ខាង​ក្រោម​នេះ គឺ​ជាការយក្បួន​ខ្នាត​​នៅ​ក្នុង​ប្រព័ន្ធ​ YouTube យក​មក​បង្កើត​ប្រដាប់​ចាក់​វីដេអូ​ថ្មី​មួយ​ដាក់​ចូល​ទៅ​ក្នុង​ធាតុ​ដែល​មាន​ អត្តសញ្ញាណ​ជា «player» នៅ​ខាង​លើ​។*/ var player; function onYouTubeIframeAPIReady(){ player = new YT.Player('player', { height: '100%', width: '100%', videoId: 'M7lc1UVf-VE', playerVars: { controls: 0 } }); } /*ក្បួន​ទាំងបី​ខាង​ក្រោម​នេះ ប្រើ​សំរាប់​ឆ្លើយ​តប​ ទៅ​នឹង​ការចុច​ menu ដែលជា​​ពាក្យថា «លេង» «សំរាក» និង «ឈប់» ។*/ function stop(){ player.stopVideo(); } function play(){ player.playVideo(); } function pause(){ player.pauseVideo(); } </script>