
try/catch/finally គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា try និងតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា catch ក្នុងករណីមានភាពមិនប្រក្រតីកើតមានឡើង ហើយតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា finally ក្នុងគ្រប់ករណីណាក៏ដោយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
try{ var myDate = new Date(); myDate.etMonth(); }catch(exception){ console.log('ភាពមិនប្រក្រតីប្រភេទ '+exception.name+' បានកើតមានឡើង'); }finally{ console.log('បញ្ជានេះត្រូវយកទៅអនុវត្តក្នុងគ្រប់ករណីទាំងអស់។'); }
នៅលើបន្ទាត់លេខ 6 ការសរសេរថា finally គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា finally នោះ ក្នុងគ្រប់ករណីទាំងអស់ ទោះជាមានភាពមិនប្រក្រតីកើតមានឡើង ឬមិនកើតមានឡើងក៏ដោយ៕