
throw គឺជាបញ្ជាតម្រូវឲ្យបង្កើតភាពមិនប្រក្រតី ពីព្រោះពេលខ្លះ យើងត្រូវបង្កើតភាពមិនប្រក្រតីដោយខ្លួនយើងផ្ទាល់។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
try{ //ការប្រើបញ្ជា throw ដើម្បីបង្កើតភាពមិនប្រក្រតី throw Error('ភាពមិនប្រក្រតីត្រូវបានបង្កើតឡើង'); }catch(exception){ console.log(exception.message); }finally{ console.log('បញ្ជានេះត្រូវយកទៅអនុវត្តក្នុងគ្រប់ករណីទាំអស់។'); }
នៅលើបន្ទាត់លេខ 4 ការសរសេរថា throw Error(‘ភាពមិនប្រក្រតីត្រូវបានបង្កើតឡើង’) គឺជាការប្រើបញ្ជា throw តម្រូវឲ្យបង្កើតវត្ថុនៃភាពមិនប្រក្រតីមួយ ដែលជាសិស្សនៃថ្នាក់មានស្រាប់ឈ្មោះ Error ។
នៅលើបន្ទាត់លេខ 7 ការសរសេរថា exception.message គឺជាបញ្ជាតម្រូវឲ្យយកមកប្រើការនូវដំណឹងដែលត្រូវបានផ្តល់ឲ្យទៅស្ថាបនិកនៃថ្នាក់របស់សិស្សឈ្មោះ exception ។
ទន្ទឹមនឹងនេះ យើងក៏ត្រូវធ្វើការកត់សម្គាល់ផងដែរថា នៅក្នុងភាសា JavaScript យើងអាចប្រើបញ្ជា throw បង្កើតវត្ថុនៃភាពមិនប្រក្រតីប្រភេទក៏បានដែរ៕