
if/else if/else គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា if ឬបញ្ជា else if ក្នុងករណីកន្សោមប្រមាណវិធីនៅជាប់នឹងបញ្ជា if ឬ else if នោះផ្តល់លទ្ធផលជាតក្កអថេរ true ឬសមមូលនឹង true ។ តែបើគ្មានកន្សោមប្រមាណវិធីណាមួយផ្តល់លទ្ធផលជាតក្កអថេរ true ឬសមមូលនឹង true ទេ ក្រុមបញ្ជានៅក្នុងបញ្ជា if ឬ else if នឹងត្រូវរំលងចោលទាំងអស់ ហើយក្រុមបញ្ជានៅក្នុងបញ្ជា else នឹងត្រូវយកទៅអនុវត្ត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var sale = 900; var purchase = 900; //ការប្រើបញ្ជា if/else if/else if(sale < purchase){ var loss = purchase - sale; console.log('ប្រាក់ខាតទាំងអស់គឺ៖ '+loss); }else if(sale == purchase){ console.log('រកស៊ីស្មើដើមស្មើចុង'); }else if(sale > purchase){ var profit = salee - purchase; console.log(profit); }else{ console.log('គ្មានកន្សោមប្រមាណវិធីណាមួយផ្តល់តំលៃជាតក្តវត្ថុ true ទេ'); }
នៅលើបន្ទាត់លេខ 5 ការសរសេរថា if(sale < purchase) គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា if នោះ និងរំលងចោលបញ្ជាផ្សេងៗទៀត ក្នុងករណីកន្សោមប្រមាណវិធី sale < purchase ផ្តល់លទ្ធផលជាតក្កអថេរ true ឬសមមូលនឹង true ។
នៅលើបន្ទាត់លេខ 8 ការសរសេរថា else if(sale == purchase) គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា else if នោះ និងរំលងចោលបញ្ជាផ្សេងៗទៀត ក្នុងករណីកន្សោមប្រមាណវិធី sale == purchase ផ្តល់លទ្ធផលជាតក្កអថេរ true ឬសមមូលនឹង true ។
នៅលើបន្ទាត់លេខ 10 ការសរសេរថា else if(sale > purchase) គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា else if នោះ និងរំលងចោលបញ្ជាផ្សេងៗទៀត ក្នុងករណីកន្សោមប្រមាណវិធី sale > purchase ផ្តល់លទ្ធផលជាតក្កអថេរ true ឬសមមូលនឹង true ។
នៅលើបន្ទាត់លេខ 13 ការសរសេរថា else គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា else នោះ និងរំលងចោលបញ្ជាផ្សេងៗទៀត ក្នុងករណីគ្មានកន្សោមប្រមាណវិធីណាមួយផ្តល់លទ្ធផលជាតក្កអថេរ true ឬសមមូលនឹង true ។
ដោយអថេរឈ្មោះ sale ជាលេខ 900 និងអថេរឈ្មោះ purchase ក៏ជាលេខ 900 ដែរ ដូចនេះកន្សោមប្រមាណវិធី sale == purchase ផ្តល់លទ្ធផលជាតក្កអថេរ true ដែលជាប្រការធ្វើឲ្យក្រុមបញ្ជានៅក្នុងបញ្ជា else if នៅលើបន្ទាត់លេខ 8 ត្រូវបានយកទៅអនុវត្ត ហើយបញ្ជាដទៃទៀត ត្រូវបានរំលងចោលទាំងអស់។
យើងក៏ត្រូវធ្វើការកត់សម្គាល់ផងដែរថា ការប្រើបញ្ជា else if អាចមានចំនួនប៉ុន្មានក៏បានដែរ គឺវាអាស្រ័យទៅលើតម្រូវការនៃ ការដោះស្រាយបញ្ហា៕