
continue គឺជាបញ្ជាតម្រូវឲ្យអនុវត្តសារឡើងវិញជាបន្ទាន់ នូវក្រុមបញ្ជានៅក្នុងបញ្ជា while ឬ for/in ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var resume = {'ឈ្មោះ':'កុសល', 'ត្រកូល':'កែវ', 'អាយុ':30, 'ទីលំនៅ':'ភ្នំពេញ'}; for(label in resume){ console.log('តម្លៃនៅជាប់នឹងផ្លាក ' + label + ' គឺ ' + resume[label]); if(label == 'ត្រកូល'){ continue; } } var dimension = [100, 1.75, 500, true, 'បណ្តោយ', 'ទទឹង']; var index = 0; while(true){ index += 1; if(index == 3){ continue; } console.log('ធាតុមានលេខរៀង ' + index + ' នៅក្នុងកម្រងឈ្មោះ វិមាត្រ គឺ ' + dimension[index]); if(index == 5){ break; } }
នៅលើបន្ទាត់លេខ 7 ការសរសេរថា continue គឺជាបញ្ជាតម្រូវឲ្យអនុវត្តសារឡើងវិញជាបន្ទាន់នូវក្រុមបញ្ជានៅក្នុងបញ្ជា for/in ក្នុងករណីផ្លាកណាមួយ នៅក្នុងសំណុំឈ្មោះ resume ជាពាក្យថា ‘ត្រកូល’ ។
នៅលើបន្ទាត់លេខ 17 ការសរសេរថា continue គឺជាបញ្ជាតម្រូវឲ្យអនុវត្តសារឡើងវិញជាបន្ទាន់នូវក្រុមបញ្ជានៅ ក្នុងបញ្ជា while ក្នុងករណីអថេរឈ្មោះ index ជាលេខ 3 ។
យើងត្រូវកត់សម្គាល់ថា ការប្រើបញ្ជា continue គឺជាបញ្ជាតម្រូវឲ្យអនុវត្តសារឡើងវិញជាបន្ទាន់ នូវក្រុមបញ្ជានៅក្នុងបញ្ជា while ឬ for/in ដោយទុកចោលបញ្ជាផ្សេងៗទៀត នៅខាងក្រោមនោះ៕