
break គឺជាបញ្ជាតម្រូវបញ្ឈប់ជាបន្ទាន់ នូវការអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា while ឬ for/in ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var resume = {'ឈ្មោះ':'កុសល', 'ត្រកូល':'កែវ', 'អាយុ':30, 'ទីលំនៅ':'ភ្នំពេញ'}; for(label in resume){ console.log('តម្លៃនៅជាប់នឹងផ្លាក ' + label + ' គឺ ' + resume[label]); if(label == 'ត្រកូល'){ break; } } var dimension = [100, 1.75, 500, true, 'បណ្តោយ', 'ទទឹង']; var index = 0; while(true){ if(index == 5){ break; } console.log('ធាតុមានលេខរៀង ' + index + ' នៅក្នុងកម្រងឈ្មោះ វិមាត្រ គឺ ' + dimension[index]); index += 1; }
នៅលើបន្ទាត់លេខ 7 ការសរសរថា break គឺជាបញ្ជាតម្រូវឲ្យបញ្ឈប់ជាបន្ទាន់នូវការអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា while ក្នុងករណីផ្លាកនៃធាតុគូនៅក្នុងសំណុំឈ្មោះ resume ជាពាក្យថា ‘ត្រកូល’ ។
នៅលើបន្ទាត់លេខ 15 ការសរសេរថា break គឺជាបញ្ជាតម្រូវឲ្យបញ្ឈប់ជាបន្ទាន់នូវការអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា for/in ក្នុងករណីលេខរៀងនៃធាតុនៅក្នុងកម្រងឈ្មោះ dimension ជាលេខ 5 ។
យើងត្រូវធ្វើការកត់សម្គាល់ថា ការប្រើប្រាស់បញ្ជា break មិនមែនជាបញ្ជាតម្រូវឲ្យបញ្ចប់កម្មវិធីទាំងមូលនោះទេ គឺវាគ្រាន់តែជាបញ្ជាតម្រូវឲ្យបញ្ឈប់ការអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា while ឬ for/in ក្នុងករណីណាមួយតែប៉ុណ្ណោះ។ ហើយបន្ទាប់ពីនោះ បញ្ជាផ្សេងៗទៀតដែលមាននៅក្នុងកម្មវិធី នឹងត្រូវយកទៅអនុវត្តជាធម្មតា រហូតដល់ចប់ចុងចប់ដើម៕