កញ្ចប់ Bootstrap


Bootstrap គឺ​ជា​កញ្ចប់​នៃ​ក្បួនខ្នាត​​​ជា​ភាសា JavaScript, HTML, និង CSS ប្រើ​សំរាប់​រចនា​គេហទំព័រ​​ទាំងឡាយ​អោយ​មាន​លក្ខណៈ​ «responsive» ។ បាន​ន័យ​ថា​គេហទំព័រ​បង្កើតឡើង​ដោយ​ប្រើកញ្ចប់ Bootstrap នឹង​អាច​ផ្លាស់​ប្តូរ​រូបរាង​​ទ្រង់ទ្រាយ​របស់​វា​បាន​ ដើម្បី​សំរប​ទៅតាម​ឧបករណ៍​អេឡិចត្រូនិកផ្សេង​ៗ​ដូចជា ទូរស័ព្ទដៃ iPad និង កំព្យូទ័រ​ជាដើម​។

ដើម្បី​អាច​ប្រើប្រាស់​កញ្ចប់ Bootstrap បាន យើង​ត្រូវដាក់​តំណរ link ចំនួន​បួន​នៅ​ក្នុង​ប្លក់​របស់​យើង​ ដូច​ខាង​ក្រោម​នេះ៖

<?xml version="1.0" encoding="UTF-8" ?>
<!DOCTYPE html>
<html lang="en">
<head>

   <data:blog.pageTitle/>


<meta charset='utf-8'/>
<meta content='width=device-width, initial-scale=1' name='viewport'/>

<link href='https://fonts.googleapis.com/css?family=Sriracha|Playball|Merienda+One|Bokor|Bayon|Koulen|Moul|Nokora|Hanuman|Metal' rel='stylesheet'/>

<link rel="stylesheet" href="https://maxcdn.bootstrapcdn.com/bootstrap/4.3.1/css/bootstrap.min.css" />
<script src="https://ajax.googleapis.com/ajax/libs/jquery/3.3.1/jquery.min.js"></script>
<script src="https://cdnjs.cloudflare.com/ajax/libs/popper.js/1.14.7/umd/popper.min.js"></script>
<script src="https://maxcdn.bootstrapcdn.com/bootstrap/4.3.1/js/bootstrap.min.js"></script>

<b:skin><![CDATA[*{padding:0;margin:0;}]]></b:skin>

</head>
<body>







</body>
</html>

នៅ​បន្ទាត់​លេខ 10 គឺ​ជា​ប្រើប្រាស់ធាតុ «meta» ដើម្បីអនុញ្ញាត​អោយ​ប្លក់​របស់​អាច​ត្រូវ​ប្រើ​ម្រាមដៃ​ចុច​ពង្រីក​ឬ​​បង្រួម​បាន​នៅ​ក្នុង​ទូរស័ព្ទ​ដៃនិង iPad ។

នៅ​បន្ទាត់​លេខ 12 គឺ​ជា​ដាក់​ដំណរ link ដើម្បីទាញ​យក​ពុម្ព​អក្សរ​មួយ​ចំនួន​​រួម​ទាំងអក្សរ​ខ្មែរ​ផង​ដែរ យក​មក​ប្រើការ​។

ចាប់​ពី​បន្ទាត់​លេខ 14 រហូត​ដល់លេខ 17 គឺ​ជា​ការដាក់​ដំណរ link ចំនួន 4 ដើម្បី​អាច​ទាញ​យក​កញ្ចប់ Bootstrap មកប្រើប្រាស់​ក្នុង​ប្លក់​​​របស់​យើង​បាន​៕