នៅក្នុងប្រព័ន្ធ Blogger ក៏ដូចជាប្រព័ន្ធមួយចំននួនទៀតដែរ រាល់ការផ្សាយនិមួយៗ ដែលគេនិយមហៅថា «post» នោះ ត្រូវចែកចេញជាច្រើនផ្នែកដូចជា ចំណងជើង (title) តួអត្ថបទ (post-body) និងជើងអត្ថបទ (footer) ជាដើម។ ហើយដើម្បីបង្ហាញនិងធ្វើការរចនាផ្នែកទាំងនោះ យើងអាចធ្វើដូចខាងក្រោមនេះ៖
.mobile .main-outer{
padding:0;
.post-inner{
background:white;
min-height:100%;
padding:15px;
font:14px/1.5 Nokora;
.post-date{
font:italic 18px/1.5 Hanuman;
padding-bottom:5px;
border-bottom:1px solid lightgrey;
.post-title{
font:18px/1.5 Bayon;
display:block;
margin:20px 0;
.post-inner img{
width:100%;
.post-inner .tr-caption-container{
border:1px solid lightgrey;
padding:5px;
display:block;
.post-inner .tr-caption{
font:bold 10px/1.5 Metal;
padding-top:5px;
.post-label{
font:14px/1.75 Hanuman;
margin:40px 0 20px;
padding-top:5px;
border-top:1px solid lightgrey;
.nextprev{
font:18px/1.5 Hanuman;
.nextprev div div{
padding:0;
.nextprev .older-post{
text-align:left;
.nextprev .home-post{
text-align:center;
.nextprev .newer-post{
text-align:right;
ពិនិត្យគេហទំព័រជាក់ស្តែង៖ https://testing-kb.blogspot.com/
នៅលើបន្ទាត់លេខ 7 ការសរសេរថា <b:include name='Postings'/> គឺជាបញ្ជានៅក្នុងភាសាគំរូគេហទំព័ររបស់ប្រព័ន្ធ Blogger ដើម្បីយកក្បួនឈ្មោះ «Postings» ដែលត្រូវបានបង្កើតឡើងនៅលើន្ទាត់លេខ 19 មកប្រើ ក្នុងគោលបំណងបង្ហាញការផ្សាយចុងក្រោយគេ (latest post) នៅទីនោះ។
បើយើងពិនិត្យមើលក្បួនឈ្មោះ «Postings» នោះ យើងឃើញថានៅក្នុងនោះ មានបញ្ជាដែលជាពាក្យថា «loop» ដែលសមមូលនឹងបញ្ជា «for» នៅក្នុងភាសា JavaScript ដើម្បីតំរូវអោយបង្ហាញការផ្សាយចុងក្រោយគេទាំងប៉ុន្មាន ដែលចំនួនរបស់វាត្រូវបានកំណត់នៅក្នុង setting ។
មួយវិញទៀត ក្បួនឈ្មោះ «Postings» ខ្លួនឯងក៏បានយកក្បួនផ្សេងទៀតឈ្មោះ «post» ដែលត្រូវបានបង្កើតឡើងនៅលើបន្ទាត់លេខ 25 មកប្រើតគ្នាផងដែរ។ ចំណែកឯនៅក្នុងក្បួនឈ្មោះ «post» នោះវិញ នៅលើបន្ទាត់លេខ 32 ការសរសេរថា <data:post.dateHeader/> គឺជាការយកទិន្នន័យដែលជាកាលបរិច្ឆេទរបស់ការផ្សាយនិមួយៗមកបង្ហាញ ហើយកាលបរិច្ឆេទនោះ ត្រូវបានបកប្រែជាភាសាខ្មែរ ដោយការប្រើប្រាស់ក្បួនជាភាសា JavaScript ឈ្មោះ getKhDate នៅក្នុងថ្នាក់ឈ្មោះ KBclass នៅក្នុងផ្នែកកូដជាភាសា JavaScript ខាងលើ។
នៅលើបន្ទាត់លេខ 37 ការសរសេរថា <data:post.title/> គឺជាបញ្ជាតំរូវអោយយកចំណងជើងរបស់ការផ្សាយនិមួយៗមកបង្ហាញ។
នៅលើបន្ទាត់លេខ 40 ការសរសេរថា <data:post.body/> គឺជាបញ្ជាតំរូវអោយបង្ហាញតួអត្ថបទ (post body) របស់ការផ្សាយនិមួយៗ។
នៅលើបន្ទាត់លេខ 43 ការសរសេរថា <b:include data='post' name='labels'/> គឺជាបញ្ជាតំរូវអោយក្បួនឈ្មោះ «labels» មកប្រើ ដើម្បីបង្ហាញជំពូករបស់ការផ្សាយនិមួយៗ។
នៅលើបន្ទាត់លេខ 53 ការសរសេរថា ចាស់ជាង គឺជាបញ្ជាតំរូវអោយដាក់តំណរភ្ជាប់ទៅកាន់ការផ្សាយចាស់ជាងការផ្សាយដែលកំពុងត្រូវបង្ហាញ។
នៅលើបន្ទាត់លេខ 65 ការសរសេរថា ថ្មីជាង គឺជាបញ្ជាតំរូវអោយដាក់ដំណរភ្ជាប់ទៅកាន់ការផ្សាយថ្មីជាងការផ្សាយដែលកំពុងត្រូវបង្ហាញ៕